Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្រយុទ្ធគ្នានៅភាគខាងជើងមីយ៉ាន់ម៉ា បង្ខំឱ្យមនុស្សសរុបជិត៥០,០០០នាក់ រត់ភៀសខ្លួនពីផ្ទះសម្បែង, នេះបើតាម UN

  • បោះពុម្ព

 (ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សជិត៥០,០០០នាក់ហើយ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នា នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពី២សប្តាហ៍មុន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រយុទ្ធគ្នាបានបន្តអស់រយៈពេលប្រមាណ ២សប្តាហ៍មកហើយ នៅពាសពេញរដ្ឋ Shan ភាគខាងជើងប្រទេស ក្បែរព្រំប្រទល់ប្រទេសចិន។

ក្រុមអ្នកវិភាគបានអះអាងថា វាគឺជាបញ្ហាប្រឈមផ្នែកយោធាធំបំផុត សម្រាប់របបសឹកមីយ៉ាន់ម៉ា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១មក។

ក្រុមប្រដាប់អាវុធជនជាតិភាគតិច Myanmar National Democratic Alliance Army (MNDAA), Ta'ang National Liberation Army (TNLA) និង Arakan Army (AA) បានឱ្យដឹងថា ពួកគេដណ្តើមបានប៉ុស្តិ៍យោធាជាច្រើននៅក្រុងមួយចំនួន ហើយបានបិទខ្ទប់ច្រកផ្លូវពាណិជ្ជកម្មសំខាន់ៗជាមួយចិន ថែមទៀត។

 

ទីភ្នាក់ងារមនុស្សធម៌របស់ UN គឺ UNOCHA បានប្រកាសថា គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា មនុស្សជិត៥០,០០០នាក់ នៅរដ្ឋ Shan ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីលំនៅដ្ឋាន។ បើតាម UNOCHA លើសពីនេះ មនុស្សប្រមាណ៤០,០០០នាក់ទៀត ក៏បានព្រាត់ប្រាសពីផ្ទះសម្បែងរបស់ពួកគេ ដោយសារការប៉ះទង្គិចគ្នារវាងយោធា និងក្រុមឧទ្ទាមនៅរដ្ឋ Sagaing និងរដ្ឋ Kachin ផងដែរ គិតចាប់តាំងពីដើមខែវិច្ឆិកានេះ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលតែងតាំងដោយរបបយោធា បានចេញមុខនិយាយថា ប្រទេសអាស៊ានមួយនេះ កំពុងប្រឈមមុខនឹងហានិភ័យ នៃការបែកខ្ញែកជាចំណែកៗ ប្រសិនបើមិនអាចគ្រប់គ្រងអំពើហិង្សាដ៏តានតឹងបានទេនោះ៕

ដកស្រង់ពី៖ Fresh News