Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងការបែកខ្ញែកជាចំណែកៗ ដោយសារជម្លោះនៅតាមព្រំដែន

  • បោះពុម្ព

 ប្រធានាធិបតីក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃរបបសឹកមីយ៉ាន់ម៉ា លោក Myint Swe បានថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ កាលពីថ្ងៃពុធថា ប្រទេសរបស់លោក កំពុងប្រឈមមុខនឹងហានិភ័យ នៃការបែកខ្ញែកជាចំណែកៗ ដោយសារតែការគ្រប់គ្រងមិនមានប្រសិទ្ធភាពលើអំពើហិង្សា ដែលបានផ្ទុះឡើង ថ្មីៗនេះ នៅឯតំបន់ព្រំដែនជាប់ជាមួយចិន។

របបសឹកមីយ៉ាន់ម៉ា បាន និងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំដល់អំណាច ដែលខ្លួនបានក្រសោបយក តាមរយៈការធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០២១មក ចំពោះមុខការកើនឡើងការវាយប្រហារពីសំណាក់កង កម្លាំងប្រដាប់អាវុធជនជាតិភាគតិចលើមូលដ្ឋានរាប់រយកន្លែងរបស់របបសឹក នៅភាគខាងជើង ភាគ ឦសាន ភាគពាយព្យ និងភាគអាគ្នេយ៍នៃប្រទេស។

សូមបញ្ជាក់ថា នៅឯភាគខាងឦសាននៃប្រទេស របបសឹកមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងលើទីក្រុងមួយចំនួនដែលស្ថិតនៅជាប់ព្រំដែនចិន ហើយខាងភាគីចិន ក៏បានទទួលស្គាល់ក្នុងសប្ដាហ៍នេះដែរថា មានជនជាតិចិន ស្លាប់ និងរងរបួសក្នុងការវាយប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងជនជាតិភាគតិច នៅតាមបណ្ដោយព្រំដែនប៉ុន្មានសប្ដាហ៍មកនេះ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃព្រហ.។