Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken នឹងធ្វើដំណើរទៅកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ

  • បោះពុម្ព

 ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃពុធថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៨-៩ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង និងសម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា លោក Park និងលោក Blinken ក៏នឹងជជែកគ្នាផងដែរអំពីបញ្ហាសន្តិសុខសេដ្ឋកិច្ច ហើយនិងកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាឧស្សាហកម្ម ព្រមទាំងបញ្ហានានាក្នុងតំបន់ដែលពាក់ព័ន្ធផលប្រយោជន៍នៃប្រទេសទាំងពីរ។

ទស្សនកិច្ចរបស់លោក Blinken នឹងក្លាយជាទស្សនកិច្ចលើកទី១ របស់ប្រមុខការទូតសហរដ្ឋអាមេរិក ក្នុងរយៈពេល២ឆ្នាំកន្លះ នៅកូរ៉េខាងត្បូង។ វាកើតមានចំពេលដែលសម្ព័ន្ធមិត្តទាំងពីរ កំពុងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយគ្នា ព្រមទាំងការរីកធំឡើងនៃក្តីកង្វល់អំពីកិច្ចសហប្រតិបត្តិការយោធារបស់កូរ៉េខាងជើង ជាមួយប្រទេសរុស្ស៉ី។

សូមបញ្ជាក់ថា យ៉ាងណាមិញ មុនធ្វើដំណើរមកកាន់កូរ៉េខាងត្បូង លោក Blinken ជាដំបូងនឹងបំពេញទស្សនកិច្ចសាជាថ្មី ទៅកាន់តំបន់មជ្ឈិមបូព៌ានៅថ្ងៃសុក្រសប្តាហ៍នេះ ហើយនឹងធ្វើដំណើរបន្តទៅកាន់អ៉ីស្រាអែល ហើយនឹងបន្តទៅបំពេញទស្សនកិច្ចនៅតាមប្រទេសមួយចំនួនទៀតក្នុងតំបន់ នេះបើតាមការផ្សាយរបស់ Reuters ។