Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ី ថា គ្មានផែនការកែនទ័ពបន្ថែម ខណៈមនុស្ស ៣៣៥,០០០នាក់ ចុះឈ្មោះចូលបម្រើយោធា

  • បោះពុម្ព

 រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៉ី គ្មានផែនការបញ្ជូនបុរសៗ បន្ថែមទៀតទៅអ៊ុយក្រែននោះទេ ខណៈមានមនុស្សជាង ៣៣៥,៩០០នាក់ ហើយរហូតមកដល់ពេលនេះ បានចុះឈ្មោះសុំចូលប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ឬអង្គភាព ស្ម័គ្រចិត្ត។

លោក សយហ្គូ បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍រដ្ឋ និងប្រាប់ទៅកាន់ឧត្តមសេនីយ៍កំពូលរបស់ខ្លួន យ៉ាងដូច្នេះថា «មិនមានផែនការកែនកងទ័ពបន្ថែមទៀតនោះទេ។ កងកម្លាំងប្រដាប់អាវុធមានបុគ្គលិក យោធា គ្រប់គ្រាន់ ដើម្បីធ្វើប្រតិបត្តិការយោធាពិសេស»។

សូមបញ្ជាក់ថា រុស្ស៉ី បាន និងកំពុងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបង្កើនការផលិតសព្វាវុធ សម្រាប់ការធ្វើសង្រ្គាមរយៈពេលយូរនៅអ៊ុយក្រែន។

តួលេខខាងលើនេះ បង្ហាញពីការរីកចម្រើនគួរឲ្យកត់ សម្គាល់ ទាំងការយល់ព្រមចុះកុងត្រាជាមួយអ្នកដែលត្រូវបានជ្រើសរើស និងការអូសទាញអ្នកប្រយុទ្ធ ជា ច្រើនពីកម្លាំងទាហានស៊ីឈ្នួល Wagner ឲ្យក្លាយជា «ទម្រង់ស្ម័គ្រចិត្ត» នេះបើតាមការផ្សាយរបស់ សារព័ត៌មាន Sraitstimes កាលពីថ្ងៃពុធ ។