Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ាគីស្ថានកំណត់ឱ្យជនចំណាកស្រុកខុសច្បាប់ទាំងអស់ ចា កចេញពីប្រទេសរបស់ខ្លួន នៅត្រឹមថ្ងៃទី១ ខែវិច្ឆិកា

  • បោះពុម្ព

 ប៉ាគីស្ថាន បានសម្រេចចិត្តដាក់ការកំណត់ ឱ្យជនចំណាកស្រុកខុសច្បាប់ទាំងអស់ ដែលជាចម្បងរួមមានជនជាតិអាហ្វហ្កានីស្ថានជិត ១.៣លាននាក់ ត្រូវតែចាកចេញពីប្រទេសអាស៉ីខាងត្បូងនេះវិញដោយខ្លួនឯង ត្រឹមត្រឹមដំណាច់ខែតុលានេះ ហើយបើពុំដូច្នោះទេ ពួកគេ នឹងត្រូវប្រឈមការចាប់បញ្ជូនចេញដោយបង្ខំជាក់ជាមិនខានឡើយ។

ការដាក់ថ្ងៃកំណត់ឱ្យចាកចេញនេះ ធ្វើឡើងចំពេលមានការអះអាងដោយទីក្រុងអ៉ីស្លាម៉ាបាដថា ១៤ករណី ក្នុងចំណោមសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកសរុប២៤ករណី នៅក្នុងប្រទេសខ្លួននាឆ្នាំនេះ គឺត្រូវបានប្រព្រឹត្តដោយជនជាតិអាហ្វហ្កានីស្ថាន។

សូមបញ្ជាក់ថា បើយោងទៅតាមទិន្នន័យចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិ ប្រទេសប៉ាគីស្ថាន បានទទួលយកលំហូរធំបំផុតនៃជនភៀសខ្លួនអាហ្វហ្កានីស្ថាន គិតចាប់តាំងពីការឈ្លានពានរបស់សូវៀតលើប្រទេសពួកគេ កាលពីឆ្នាំ១៩៧៩។

ប្រមាណជា១.៣លាននាក់ នៃជនជាតិអាហ្វហ្កានីស្ថាននៅទីនោះ គឺត្រូវបានចុះបញ្ជីត្រឹមត្រូវជាជនភៀសខ្លួន ខណៈ៨៨០,០០០នាក់ផ្សេងទៀត មានសិទ្ធិស្របច្បាប់ដើម្បីស្នាក់នៅ នេះបើតាមការផ្សាយរបស់ AFP ។