Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន មានសីតុណ្ហភាពខ្ពស់បំផុតប្រចាំខែកញ្ញា នៅក្នុងឆ្នាំ២០២៣នេះ គិតចាប់តាំងពីមានការធ្វើកំណត់ត្រាមក

  • បោះពុម្ព

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជប៉ុន បានកត់សម្គាល់នូវខែកញ្ញាដ៏ក្តៅបំផុតរបស់ខ្លួន ចាប់តាំងពីមានកំណត់ត្រាកាលពី១២៥ឆ្នាំមុន ជាមួយនិងការរំពឹងថា សីតុណ្ហភាពឆ្នាំនេះ នឹងក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

សីតុណ្ហភាពជាមធ្យមប្រចាំខែកញ្ញា បានកើន២.៦៦អង្សាសេខ្ពស់ជាងធម្មតា ដែលជាកម្រិតកើនឡើងខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ ១៨៩៨។

នៅទូទាំងប្រទេសជប៉ុនកាលពីខែកញ្ញា កន្លែងសង្កេតការណ៍ចំនួន ១០០ ក្នុងចំណោម ១៥៣ បានបំបែកកំណត់ត្រាសីតុណ្ហភាពជាមធ្យម រួមទាំងនៅទីក្រុងតូក្យូ ដែលមានសីតុណ្ហភាព២៦.៧អង្សាសេ ទីក្រុងអូសាកា ២៧.៩អង្សាសេ និងណាហ្គោយ៉ា មានសីតុណ្ហភាព ២៧.៣អង្សាសេ។

ការហក់ឡើងនូវសីតុណ្ហភាពជាមធ្យម ២.៦៦អង្សាសេ គឺមិនមែនជារឿងធម្មតានោះទេ និងបង្កហានិភ័យខ្ពស់»។

 សូមបញ្ជាក់ថា ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងជាឆ្នាំដ៏ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារអាកាសធាតុកាន់តែប្រែប្រួល ហើយក៏មានប្រទេសមួយចំនួនដូចជា អូទ្រីស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងស្វីស បានប្រកាសថា ខែកញ្ញាជាខែក្តៅបំផុតរបស់ពួកគេក្នុងកំណត់ត្រាផងដែរ នេះបើតាមការផ្សាយរបស់ AFP ។