Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតកូរ៉េខាងជើងបើកព្រំប្រទល់ឡើងវិញ ដើម្បីស្វាគមន៍ជនបរទេស ក្រោយរយៈពេល៣ឆ្នាំ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន (Video inside)

  • បោះពុម្ព

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា កូរ៉េខាងជើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចាប់ផ្តើមអនុញ្ញាតឱ្យជនជាតិបរទេស អាចធ្វើដំណើរចូលមកកាន់ប្រទេសរបស់ខ្លួន បានឡើងវិញហើយ ក្រោយរយៈពេលប្រមាណជា៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ កូរ៉េខាងជើងត្រូវបានកាត់ផ្តាច់ពីពិភពខាងក្រៅសឹងតែទាំងស្រុង ចាប់តាំងពីដើមឆ្នាំ២០២០មក នៅពេលដែលប្រទេសកូរ៉េមួយនេះ បានបិទខ្ទប់ព្រំប្រទល់របស់ខ្លួន ដើម្បីឆ្លើយតបចំពោះការឆ្លងរីករាលដាល នៃជំងឺរាតត្បាតជាសកលកូវីដ១៩ ពោលសូម្បីតែពលរដ្ឋជាតិកូរ៉េខាងជើងផ្ទាល់ ក៏ត្រូវបានហាមឃាត់មិនឱ្យចូលផងដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV អ្នកដំណើរបរទេសទាំងនោះ នឹងត្រូវធ្វើចត្តាឡីស័ក២ថ្ងៃ នៅពេលទៅដល់។ គួរបញ្ជាក់ថា កាលពីចុងខែសីហាកន្លងទៅ កូរ៉េខាងជើងបានចាប់ផ្តើមបើកឱ្យពលរដ្ឋរបស់ខ្លួន ដែលស្ថិតនៅឯក្រៅប្រទេស អំលុងវិធានការបិទព្រំប្រទល់ដើម្បីទប់ស្កាត់កូវីដ១៩ អាចត្រឡប់ចូលប្រទេសវិញបាន។ ក្នុងខែកញ្ញានេះផ្ទាល់ កូរ៉េខាងជើងក៏បានបង្ហាញសញ្ញានៃការបើកព្រំដែនឡើងវិញផងដែរ តាមរយៈដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៉ី និងការបញ្ជូនក្រុមអត្តពលិកទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៉ី នៅទីក្រុងហាងចូវ (Hangzhou) នៃប្រទេសចិន៕

ដកស្រង់ពី៖ Fresh News