Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន ចាត់វិធានការចាំបាច់ស្របតាមច្បាប់ ដើម្បីរារាំង និងបណ្តេញទូកហ្វីលីពីន នៅសមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ

  • បោះពុម្ព

 ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ បាននិយាយថា ឆ្មាំសមុទ្រចិន បានចាត់វិធានការចាំបាច់ ដែលស្រប តាម ច្បាប់ដើម្បីរារាំង និងបណ្តេញទូកហ្វីលីពីន នៅតំបន់ដែលមានបញ្ហាជម្លោះនៃសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានធ្វើការអត្ថាធិប្បាយដូច ខាងលើ ក្រោយកាលពីថ្ងៃអាទិត្យ ហ្វីលីពីន បានចោទប្រកាន់មកលើចិន ពាក់ព័ន្ធការដំឡើងរនាំងអណ្តែត ទឹកមួយ នៅក្នុងតំបន់ថ្មប៉ប្រះទឹក Scarborough ដែលបានរារាំងមិនឱ្យហ្វីលីពីន អាចធ្វើដំណើរចូលទៅ និងធ្វើការនេសាទក្នុងតំបន់នោះបាន។

កាលពីថ្ងៃចន្ទ ក្រសួងការបរទេសហ្វីលីពីន ក៏បានលើកឡើងផងដែរថា រនាំងអណ្តែតទឹកនោះ គឺរំលោភច្បាប់អន្តរជាតិ ហើយបានបញ្ជាក់ថា ហ្វីលីពីន នឹងចាត់វិធានការសមស្របនានា ដើម្បីការពារអធិបតេយ្យ ព្រមទាំងជីវភាពរស់នៅនៃប្រជានេសាទហ្វីលីពីន។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ឆ្មាំសមុទ្ររួមជាមួយបុគ្គលិកការិយាល័យជលផលរបស់ហ្វីលីពីន បានប្រទះឃើញរនាំងអណ្តែងទឹកខាងលើ ដែលមានប្រវែងប្រហែលជា៣០០ម៉ែត្រ អំលុងសកម្មភាពល្បាតជាប្រចាំមួយ កាលពីថ្ងៃសុក្រនៅក្បែរតំបន់ Scarborough Shoal នេះបើតាមការផ្សាយរបស់ AFP ។