Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខពាណិជ្ជកម្ម EU ថាទំនាក់ទំនងចិន និងសហភាពអឺរ៉ុប កំពុងស្ថិតនៅលើផ្លូវបំបែក

  • បោះពុម្ព

 ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោក វ៉ាល់ឌីស ដុមប្រូវស្គីស (Valdis Dombrovskis) បាននិយាយ ថា ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប កំពុងស្ថិតនៅលើផ្លូវបំបែក ហើយភាគីទាំង២ អាចនឹងបែកចេញ ពីគ្នាបន្តិចម្ដងៗ ដោយសារតែការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះរុស្ស៉ី ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន និង ច្បាប់ពាណិជ្ជកម្មមួយចំនួនដែលមានការរើសអើង។

លោក ដុមប្រូវស្គីស ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថានៅឯទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃ ចន្ទ និងបានលើកឡើងដែរថា ការបដិសេធថ្កោលទោសសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន កំពុងធ្វើឱ្យប៉ះ ពាល់ដល់មុខមាត់របស់ចិននៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ចិន បានប្រកាន់យកជំហរអព្យាក្រឹតចំពោះសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោកខាងលិច បាន ចោទប្រកាន់ថា ចិនកំពុងផ្ដល់ការគាំទ្រដល់ទីក្រុងមូស្គូ ទាំងខាងការទូត និងហិរញ្ញវត្ថុ តាមរយៈទំនាក់ទំនង ពាណិជ្ជកម្មជាមួយរុស្ស៉ី។

រុស្ស៉ី និងចិនជារឿយៗ ក៏បានលើកឡើងផងដែរពីភាពជាដៃគូគ្មានព្រំដែន នៅក្នុង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា នេះបើតាមការផ្សាយរបស់ AFP ។