Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន សម្លាប់ប៉ូលិស ៩នាក់

  • បោះពុម្ព

 អ្នកនាំពាក្យរបស់ប៉ូលិសប៉ាគីស្ថាន បាននិយាយថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើកម៉ូតូ បំបុករថយន្តរបស់ប៉ូលិស នៅឯភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ បណ្តាលឲ្យមន្រ្តីប៉ូលិសចំនួន ៩នាក់ ស្លាប់។

ការវាយប្រហារនោះ បានកើតឡើងនៅក្នុងទីក្រុង Sibbi ចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងឃ្យូអ៉ីតថា (Quetta) ដែលជាទីប្រជុំជនរបស់តំបន់បាឡូឈីសតាន់ (Balochistan)។ មន្ត្រីមន្ទីរពេទ្យ បាននិយាយថា យ៉ាងហោចណាស់ប៉ូលិសចំនួន៧នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ ដែលជាការវាយប្រហារថ្មីក្រោយបំផុត ដែលផ្តោតលើបុគ្គលិកប៉ូលិស នៅក្នុងប្រទេសប៉ាគីស្ថាន។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណា ចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះទេ។ អស់ពេលជាច្រើនឆ្នាំមកនេះ ក្រុមមួយ ដែលគេហៅថា ជាទ័ពព្រៃបាឡូច (Baloch) បានប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ដោយចោទប្រកាន់ថា បានកេងចំណេញលើធនធានឧស្ម័ន និងរ៉ែ ដ៏សម្បូរបែបរបស់តំបន់បាឡូឈីសតាន់ (Balochistan) នេះបើតាមការផ្សាយរបស់ Reuters ។