Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម ISIS ប្រកាសថា ខ្លួនជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារស្ថានទូតប៉ាគីស្ថាន នៅអាហ្វហ្កានីស្ថាន ក្នុងសប្តាហ៍នេះ

  • បោះពុម្ព

ក្រុមភេរវករ ISIS កាលពីថ្ងៃអាទិត្យ បានចេញមុខប្រកាសថា ខ្លួន គឺជាអ្នកពីក្រោយសកម្មភាពវាយប្រហារមួយ ទៅលើស្ថានទូតប៉ាគីស្ថានក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន កាលពីប៉ុន្មានថ្ងៃមុន។

ស្ថានទូតរបស់រដ្ឋាភិបាលអ៉ីស្លាម៉ាបាដ បានរងការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយឆ្មាំសន្តិសុខប៉ាគីស្ថានម្នាក់ បានរងរបួសដោយសារការបាញ់ប្រហារ ក្នុងសកម្មភាពដែលខាងប៉ាគីស្ថាន ចោទថា គឺជាទង្វើប៉ុនប៉ងធ្វើឃាតកម្មប្រមុខបេសកកម្មការទូតរបស់ខ្លួន។ យ៉ាងណាក្តី ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន មិនបានរងគ្រោះថ្នាក់អ្វីឡើយ។ ខាងក្រុមភេរវករ ISIS បានអះអាងថា ការវាយប្រហារខាងលើ បានប្រព្រឹត្តទៅក្រោមស្នាដៃសមាជិកខ្លួន២នាក់ ដែលប្រដាប់ដោយកាំភ្លើងធុនមធ្យម និងកាំភ្លើងបាញ់ស៉ីប ហើយមានគោលដៅទៅលើឯកអគ្គរដ្ឋទូតប៉ាគីស្ថាន រួមទាំងកងរក្សាសន្តិសុខរបស់លោក ដែលមានវត្តមាននៅក្នុងបរិវេណស្ថានទូត កំលុងពេលកើតហេតុ។

សូមបញ្ជាក់ថា បើតាមអាជ្ញាធររដ្ឋាភិបាលតាលីបង់ ដែលគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន គឺពួកគេកំពុងបន្តការស៉ើបអង្កេតជុំវិញករណីខាងលើ ហើយបានអះអាងថា ស្ថានទូតប៉ាគីស្ថាន បានរងការបាញ់ប្រហារពីសំណាក់អគារមួយកន្លែង ដែលស្ថិតនៅក្បែរនោះ។ ជាមួយគ្នានេះដែរ ប៉ូលិសអាហ្វហ្កានីស្ថាន ចាប់ខ្លួនបានជនសង្ស័យម្នាក់ និងរឹបអូសកាំភ្លើងបាន២ដើម នេះបើតាមការផ្សាយរបស់ AFP ។