បណ្តាញសង្គម

ចិនដីគោក រាយការណ៍ពីករណីឆ្លងកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ៤,១៦៨ករណី ក្នុងរបាយការណ៍ថ្ងៃអាទិត្យ

គណៈកម្មការសុខភាពជាតិចិន បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសចិនដីគោក កាលពីថ្ងៃសៅរ៍ បានរកឃើញមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុក ចំនួន ៤,១៦៨ករណី។

គណៈកម្មាការនេះ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទៀតថា ក្នុងរយៈពេលដូចគ្នា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ៣,៣៤១នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាសះស្បើយឡើងវិញ កាលពីថ្ងៃសៅរ៍។ ក្នុងរបាយការណ៍ដដែល ក៏មានអ្នកស្លាប់ថ្មីចំនួន ២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ៥,២៣៥ករណីនៅទូទាំងប្រទេស នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។