Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក យល់ព្រមលក់អាវុធក្នុងតម្លៃសរុប ១ពាន់លានដុល្លារដល់ប្រទេសកាតា

  • បោះពុម្ព

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តលើកិច្ចព្រមព្រៀងលក់អាវុធ ដែល អូសបន្លាយយូរជាមួយប្រទេសកាតា ដោយការយល់ព្រមផ្គត់ផ្គង់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាមួយនេះ នូវយន្ត ហោះដ្រូន (UAV) ដែលមានតម្លៃ ១ពាន់លានដុល្លារ។

ប្រទេសកាតា បានដាក់សំណើរដើម្បីទិញ UAV រួមទាំងយន្តហោះដ្រូនប្រភេទ MQ-9 តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ ប៉ុន្តែ ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបនឹងបានប្រកាសអំពីការអនុម័ត កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ រួមមានការលក់ប្រព័ន្ធដ្រូនទំនើបចំនួន១០ ឧបករណ៍ស្ទាក់ចាប់យន្តហោះដ្រូនចំនួន២០០ និង សម្ភារពាក់ព័ន្ធផ្សេងទៀត។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ការលក់ UAV ទៅឲ្យកាតា គឺជាផ្នែកមួយនៃគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្នុងន័យជួយកែលម្អសន្តិសុខនៃប្រទេសជាមិត្ត ដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។

វា ក៏នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសកាតា ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ននិងអនាគត តាមរយៈការផ្តល់នូវសមត្ថភាព ប្រឆាំងប្រព័ន្ធយន្តហោះដ្រូន ជាដើម។ សូមបញ្ជាក់ថា ទោះបីជាទំនាក់ទំនងរវាងទីក្រុងដូហា (Doha) និងទីក្រុងវ៉ាស៊ីនតោន មានភាពជិតស្និទ្ធក្តី ក៏មន្ត្រីសហរដ្ឋអាមេរិក មានការយឺតយ៉ាវក្នុងការអនុម័តកិច្ចព្រមព្រៀងនេះ ដោយសារតែមានការព្រួយបារម្ភពីទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ រួមទាំងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ផងដែរ។ អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា នៅក្នុងឆ្នាំ២០១៧ ដោយចោទប្រកាន់ប្រទេសនេះថា គាំទ្រពួកភេរវករ នេះបើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT ។