Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមសកម្មប្រយុទ្ធតាលីបង់នៅប៉ាគីស្ថាន ប្រកាសបញ្ចប់បទឈប់បាញ់ជាមួយ រដ្ឋាភិបាល

  • បោះពុម្ព

កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យក្រុមតាលីបង់នៅប៉ាគីស្ថាន បានប្រកាសថា ក្រុមថ្នាក់ដឹកនាំរបស់ខ្លួនបានសម្រេចចិត្តលែងគោរពអនុវត្តតាមបទឈប់បាញ់ ដែលខ្លួនសម្រេចបានជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ហើយទទូចឱ្យអ្នកប្រយុទ្ធរបស់ខ្លួន បន្តការវាយប្រហារឡើងវិញផងដែរ។

សូមបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់នៅប៉ាគីស្ថាននេះ គឺប្រមូលផ្តុំទៅដោយក្រុមសកម្មប្រយុទ្ធ Sunni មួយចំនួន ដែលបានធ្វើសកម្មភាពវាយប្រហារប្រឆាំងរដ្ឋអំណាចប៉ាគីស្ថាន អស់រយៈពេលរាប់ឆ្នាំមកហើយ ក្រោមគោលដៅផ្តួលរំលំរដ្ឋាភិបាល ហើយកាន់កាប់ប្រទេសអាស៉ីខាងត្បូង ដែលមានប្រជាជន២២០លាននាក់មួយនេះ ដោយប្រើច្បាប់អ៉ីស្លាមដ៏តឹងរ៉ឹងរបស់ពួកគេ។

ក្រុមសកម្មប្រយុទ្ធនេះ មិនមានជាប់ទាក់ទងដោយផ្ទាល់ជាមួយក្រុមតាលីបង់នៅអាហ្វហ្កានីស្ថានឡើយ ប៉ុន្តែក្រុមតាលីបង់អាហ្វហ្កានីស្ថាន ដែលឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន តាំងតែពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១មក បានព្យាយាមជួយសម្របសម្រួលដល់កិច្ចចរចាសន្តិភាពរវាងក្រុមសកម្មប្រយុទ្ធ ហើយនិងរដ្ឋាភិបាលនៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីចុងឆ្នាំមុន នេះបើតាមការផ្សាយរបស់ Reuters ។