Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបង្កើតវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីស្តង់ដាររថយន្ត ក្នុងន័យជំរុញការធ្វើអន្តរជាតូបនីយកម្មស្តង់ដាររថយន្ត ថែមមួយកម្រិតទៀត

  • បោះពុម្ព

(ប៉េកាំង)៖ ថ្ងៃទី២៨ ខែវិច្ឆិកា វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីស្តង់ដាររថយន្តរបស់ប្រទេសចិន បានត្រូវបង្កើតឡើងនៅក្រុង ធៀនជីន នេះជាស្ថាប័នសិក្សាស្រាវជ្រាវតែមួយគត់របស់ប្រទេសចិន ដែលមានឯកទេសសិក្សាស្រាវជ្រាវអំពីស្តង់ដារ និងការប្រើប្រាស់រថយន្តនាពេលបច្ចុប្បន្ន។

អ្នកសារព័ត៌មានទទួលបានដំណឹងថា វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីស្តង់ដាររថយន្តរបស់ប្រទេសចិន នឹងទទួលបន្ទុកការគ្រប់គ្រង បច្ចេកទេសរបស់ស្តង់ដាររដ្ឋ និងស្តង់ដារមុខរបរលើវិស័យរថយន្ត ព្រមនិងតំណាងឱ្យប្រទេសចិន ចូលរួមកិច្ចសម្របសម្រួល និងតាក់តែងច្បាប់កំណត់ស្តីពីស្តង់ដាររថយន្តអន្តរជាតិ របស់អង្គការសហប្រជាជាតិ និងស្ថាប័នផ្សេងទៀត។

នៅពេលអនាគត វិទ្យាស្ថាននេះនឹងផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ អំពីស្តង់ដាររបស់បច្ចេកទេសរថយន្តឈានមុខ ចំនួនជាង១០ គម្រោង ព្រមនិងជំរុញការតាក់តែងស្តង់ដារថ្មីចំនួនជាង៨០។ គម្រោងតាក់តែងស្តង់ដាររថយន្តអន្តរជាតិ ដែលចិនសហការជាមួយប្រទេសរីកលូតលាស់ខាងវិស័យរថយន្ត និងប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» មានចំនួន១៥គម្រោង។ អ្នកទទួលខុសត្រូវនៃនិយតករទីផ្សារ របស់ចិនបានថ្លែងថា នៅជំហានក្រោយ ចិននឹងជំរុញការធ្វើអន្តរជាតូបនីយកម្មស្តង់ដាររថយន្ត ថែមមួយកម្រិតទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន

ដកស្រង់ពី៖Fresh News