បណ្តាញសង្គម

លោកជំទាវ ម៉ែន សំអន ៖ ធ្វើជាមន្រ្តីដ៏ល្អរបស់គណបក្ស គឺត្រូវមានទាំងសមត្ថភាព គុណធម៌ អត្តចរិត និងសីលធម៌ល្

លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា តាមរយ:នៃការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺត្រូវមានទាំងសមត្ថភាព មានគុណធម៌ មានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា។

លោកជំទាវ ម៉ែន សំអន លើកឡើងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២នេះ។

លោកជំទាវ ម៉ែន សំអន បានថ្លែងថា តាមរយ:នៃការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស។

ហេតុនេះទើបគណបក្ស បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស

មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តម របស់គណបក្សនាពេលអនាគតថែមទៀត។នៅក្នុងឱកាសនោះ លោកជំទាវ

ក៏បានសំណូមពរឲ្យសិក្ខាកាមទាំងអស់ ត្រូវគោរពពេលម៉ោងសិក្សា និងត្រងត្រាប់ស្តាប់នូវការចែករំលែក នូវបទពិសោធន៍របស់គ្រូឧទ្ទេសនាម សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការផ្សព្វផ្សាយបន្ត៕

ដកស្រង់ពី៖ កម្ពុជាថ្មី