Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Biden គ្រោងចុះហត្ថលេខាលើច្បាប់ជំរុញបន្ទះឈីបរបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន

  • បោះពុម្ព

ប្រធានាធិបតី Joe Biden កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើច្បាប់មួយ ដែលផ្តល់ប្រាក់ឧបត្ថម្ភចំនួន 52.7 ពាន់លានដុល្លារ សម្រាប់ផលិតកម្មឧបករណ៏ចម្លងកំដៅ semiconductor និងការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក និងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងឱ្យសហរដ្ឋអាមេរិក កាន់តែអាចប្រកួតប្រជែងជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន។

សេតវិមាន បានឲ្យដឹងថា ការអនុម័តច្បាប់នេះ កំពុងជំរុញនូវការវិនិយោគបន្ទះឈីបថ្មីៗពីក្រុមហ៊ុនវិនិយោគជាច្រើន។ ច្បាប់នេះ មានគោលបំណងកាត់បន្ថយការខ្វះខាតជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាង រាប់ពីរថយន្ត អាវុធ ម៉ាស៊ីនបោកគក់ និងហ្គេមវីដេអូ។

រថយន្ត និងឡានដឹកទំនិញរាប់ពាន់គ្រឿង នៅតែចតនៅភាគអាគ្នេយ៍នៃរដ្ឋ Michigan ដែលកំពុងរង់ចាំបន្ទះឈីប ខណៈដែលការខ្វះខាត នៅតែបន្តប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ត។ សូមបញ្ជាក់ផងដែរថា ច្បាប់នេះ ផ្តល់សិទ្ធិក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីជំរុញការស្រាវជ្រាវវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន កាន់តែប្រសើរឡើង។

សភា Congress នឹងនៅតែត្រូវអនុម័តច្បាប់កំណត់ដោយឡែកពីគ្នា ដើម្បីផ្តល់មូលនិធិដល់ការវិនិយោគទាំងនោះ នេះបើតាមការផ្សាយរបស់ Reuters ។