Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខ UN៖ ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ ត្រឡប់មកវិញហើយ

  • បោះពុម្ព

 (តូក្យូ)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) បាននិយាយនៅថ្ងៃចន្ទនេះថា ហានិភ័យនៃការប្រឈមមុខ ដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ បានត្រឡប់មកវិញហើយ អស់រយៈពេលរាប់ទស្សវត្សរ៍មកនេះ ជាមួយការអំពាវនាវឲ្យរដ្ឋនុយក្លេអ៊ែរប្តេជ្ញាមិនប្រើប្រាស់អាវុធ ទាំងនេះ។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។

ឆ្លើយតបនឹងរបាយការណ៍នៃការបាញ់ផ្លោងជាថ្មីរបស់រុស្ស៉ីលើរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅអ៊ុយក្រែនដែលជារោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតក្នុងតំបន់អឺរ៉ុប លោក ហ្គូទែររ៉េស បាននិយាយថា ការវាប្រហារណាមួយលើរោងចក្រនុយក្លេអ៊ែរ គឺប្រៀបដូចនឹង «ការធ្វើអត្តឃាត»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ប្រមុខ UN ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងតូក្យូ បន្ទាប់ពីលោកបានចូលរួមពិធីរំលឹកសន្តិភាព ទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីរំលឹកខួបលើកទី៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោក។

លោក ក៏បានអំពាវនាវ ដល់ប្រទេសជប៉ុន បញ្ឈប់ការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជន ចំពោះគម្រោងធ្យូងថ្មដែលជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ប្រទេសនានា ក្នុងការទប់ស្កាត់ការបញ្ចេញផ្ទះកញ្ចក់ផងដែរ៕

ដកស្រង់ពី៖ Fresh News