សហរដ្ឋអាមេរិក និងអូស្ត្រាលី យល់ព្រមក្នុងការចែករំលែកកំណត់ត្រាទូរស័ព្ទ សារជាអក្សរ ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃពុធ (ទី 15 ខែធ្នូ) ដើម្បីសម្រួលដល់ការចូលប្រើប្រាស់ដោយក្រសួងយុត្តិធម៌របស់ពួកគេ ចំពោះកំណត់ត្រាទូរស័ព្ទចល័ត និងអ៊ីមែល ដែលត្រូវការនៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មនានា។
អគ្គមេធាវីសហរដ្ឋអាមេរិក Merrick Garland និងរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងអូស្ត្រាលី Karen Andrews បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ ទទួលបាន "ការចូលប្រើប្រាស់ទាន់ពេល" ចំពោះព័ត៌មានអេឡិចត្រូនិកដ៏សំខាន់ សម្រាប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។
ក្រោមច្បាប់ Cloud របស់សហរដ្ឋអាមេរិក កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យពួកគេស្នើសុំ និងទទួលបានទំនាក់ទំនងអេឡិចត្រូនិករបស់ជនសង្ស័យពីក្រុមហ៊ុនទូរគមនាគមន៍ នៅក្នុងប្រទេសផ្សេងទៀត ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការដ៏លំបាកនៅក្នុងតុលាការជាមុន។
ជាធរមាន វាមានន័យថា អ្នកស៊ើបអង្កេតអូស្ត្រាលី នឹងអាចទទួលបានទំនាក់ទំនងរបស់ជនសង្ស័យ ទោះបីជាព័ត៌មាននោះ ត្រូវបានតម្កល់នៅលើម៉ាស៊ីន server ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក ហើយអាជ្ញាធរយុត្តិធម៌សហរដ្ឋអាមេរិក មិនមែនជាផ្នែកនៃការស៊ើបអង្កេតក៏ដោយ។ កិច្ចព្រមព្រៀងនេះ ក៏នឹងបង្កើនការស៊ើបអង្កេតទៅលើអំពើភេរវកម្ម ឧក្រិដ្ឋកម្ម បែបរៀបចំ និងការរំលោភបំពានផ្លូវភេទលើកុមារ។
“រហូតមកដល់ពេលនេះ ទីភ្នាក់ងារអូស្ត្រាលី បានពឹងផ្អែកលើយន្តការស្មុគស្មាញ និងប្រើប្រាស់ពេលវេលា ដូចជាកិច្ចព្រមព្រៀងជំនួយផ្លូវច្បាប់ទៅវិញទៅមក ដើម្បីទទួលបាននូវភស្តុតាងសំខាន់ៗពីប្រទេសផ្សេងៗ”។ "ការស៊ើបអង្កេត និងការកាត់ទោស ត្រូវបានជាប់គាំង ហើយថែមទាំងបានធ្លាក់ចុះជាលទ្ធផលនៃការរៀបចំទាំងនេះ។
" សូមបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះ កាលពីខែតុលា ឆ្នាំ 2019 នេះបើតាមការផ្សាយរបស់ CAN/AFP នៅព្រឹកថ្ងៃព្រហ.នេះ។