Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាវាមុជទឹក នុយក្លេអ៊ែរ រុស្ស៊ី ត្រូវភ្លើងឆេះ

  • បោះពុម្ព

ប៊ីប៊ីស៊ី៖ សារព័ត៌មានរុស្ស៊ី បានផ្សាយថា នាវាមុជទឹកនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៊ី មួយគ្រឿង ត្រូវបានភ្លើងឆេះ នៅកន្លែងផលិត នាវារបស់កងទ័ពជើងទឹក អាកទិក ហើយក៏ត្រូវបានភា្នក់ងារ ពន្លត់អគ្គីភ័យនាំគ្នា បាញ់ពន្លត់ផងដែរ ។

យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាមការផ្សាយរបស់វែបសាយ Lenta.ruថា នាវាមុជទឹក Oryol-class ដើរដោយថាមពលរ៉េអាក់ទ័រ ដែលឆេះនោះមិនមានហានិភ័យ អ្វីធំដុំនោះទេ។

បើសារព័ត៌មាន អ៊ិនធ័រហ្វាក់ បានឲ្យដឹងថា ឧប្បតិហេតុឆាបឆេះនេះ បានកើតឡើងអំឡុងពេលនាវាត្រូវបានគេជួសជុល ប៉ុន្តែក្នុងពេលភ្លើងកំពុងឆេះនោះ នាវាមិនបានផ្ទុកអាវុធនោះទេ។ បើតាមការផ្សាយបានឲ្យដឹងទៀតថា នាវា Oryol-class នេះបានចេញប្រតិបត្តិការកាលពីឆ្នាំ១៩៩២មក ហើយក្នុង ប្រតិបត្តិការរបស់វា គឺមានផ្ទុកមីស៊ីលប្រឆំាងនាវាមុជទឹកដូចគ្នា។

សូមបញ្ជាក់ផងដែរ នៅក្នុងករណីអគ្គីភ័យនោះ មិនមានសេចក្តីរាយការណ៍ណាមួយ ថាបានបណ្តាលឲ្យនរណាម្នាក់ស្លាប់ ឬរបួសនោះទេ៕

ដកស្រង់ពី៖ដើមអម្ពិល