Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីប្រឹក្សាជំនិត របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ស្លាប់ដោយសារ ធ្លាក់ឧទ្ធម្ភាគចក្រ

  • បោះពុម្ព

គូឡាឡំាពួរ ៖ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលដឹកទីប្រឹក្សាជំនិត របស់លោកនាយក រដ្ឋមន្ត្រី ម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ បានធ្លាក់នៅជាយ ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ បណ្តាលឲ្យមនុស្ស ជិះនៅលើនោះ ទាំងអស់ ៦នាក់ស្លាប់ ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០១៥ នេះទៀតថា លោក អាហ៍លីន អាលីយ៉ាស់ ជំនួយការ ជំនិតផ្ទាល់ខ្លួន របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ព្រមទាំង មន្ត្រីរួមដំណើរ សរុប ៦នាក់ បានស្លាប់ ពេលកំពុងធ្វើដំណើរ ទៅចូលរួម ពិធីមង្គលការ របស់កូនស្រីលោក ណាជីប នៅទីក្រុង ឆ្នេរសមុទ្រផេកាន ភាគខាងកើត ប្រទេស ។

បើតាមសារព័ត៌មាន ក្នុងស្រុករាយការណ៍ថា គេបានឭសម្លេង ផ្ទុះចំនួនពីរដង គឺទីមួយនៅពេល ឧទ្ធម្ភាគចក្រ ស្ថិតនៅ ពាក់កណ្តាលផ្លូវអាកាស និងម្តងទៀត ពេលយន្តហោះធ្លាក់ ទៅលើចំការកៅស៊ូ ៕

ដកស្រង់ពី ៖ ដើមអម្ពិល