Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មករ រោងចក្រ ស្បែកជើងម៉ាក Nike និង Adidas នៅវៀតណាម រាប់ពាន់នាក់ ធ្វើកូដកម្ម ប្រឆំាងនឹង ច្បាប់ធានារ៉ាប់រង

  • បោះពុម្ព

ប៊ីប៊ីស៊ី៖ កម្មកររាប់ពាន់នាក់ របស់រោងចក្រ ស្បែកជើងមួយ នៅក្នុងទីក្រុង ហូជីមិញ ដែលជាទីក្រុង ធំជាងគេ ក្នុងប្រទេស វៀតណាម បាននាំគ្នាធ្វើកូដកម្ម រយៈពេល ០៦ថ្ងៃ នៅក្នុងការតវ៉ា ដែលកម្រមួយ ប្រឆំាងនឹងរដ្ឋាភិបាល ។

យោងតាម សារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងថា កម្មករទំាងអស់នោះ បានតវ៉ាទៅនឹងច្បាប់ ធានារ៉ាប់រងសង្គមមួយ ដែលនឹងចាប់ផ្តើមឡើង នៅឆ្នាំ ២០១៦ក្រោយនេះ ។ ក្រុមអ្នកតវ៉ាទំាងនោះ បានកាន់កាប់បរិវេណ រោងចក្រ Pou Yuen របស់កោះតៃវ៉ាន់ ដែលជារោងចក្រ ផលិតស្បែកជើងម៉ាក ល្បីៗដូចជា ម៉ាក់ Nike និង Adidas ។

គួរកត់សម្គាល់ថា ប្រជាជនវៀតណាម ពេលខ្លះ គេសង្កេត ឃើញមានជម្លោះពាក់ព័ន្ធ កម្មករពិតមែន ប៉ុន្តែការតវ៉ាដែល មានលក្ខណៈទ្រង់ទ្រាយធំ ប្រឆំាងរដ្ឋាភិបាល គេកម្រ នឹងឃើញខ្លំាងណាស់ ។ មន្រ្តីរដ្ឋាភិបាល បានព្យាយាម ចរចា ខណៈផ្លូវមួយចំនួន នៅជុំវិញរោងចក្រ ត្រូវបានក្រុម អ្នកតវ៉ាបិទ ដែលពួកគេ បាននាំគ្នាតវ៉ា ដោយសន្តិភាពទំាងអស់គ្នា ។ លោកស្រី ង្វៀន តា្រន ភួង ត្រាន អនុប្រធានសហជីព បាននិយាយថា «ក្រុមហ៊ុនបានអនុញ្ញាត ឲ្យពួកគេសម្រាកមួយថ្ងៃ ហើយយើងក៏បាន ចរចាជាមួយ ក្រុមកម្មករផងដែរ » ៕

 

ដកស្រង់ពី៖ដើមអម្ពិល