Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សស្លាប់ ១២នាក់ ដោយសារ រលំការដ្ឋានសំណង់ ភាគកណ្ដាល វៀតណាម

  • បោះពុម្ព

ហាណូយ ៖ យ៉ាងហោចណាស់ មានមនុស្ស រាប់សិបនាក់ បានស្លាប់ និងរបួស នៅក្នុងហេតុការណ៍ បាក់រលំអគារ សំណង់មួយកន្លែង ស្ថិតនៅ ភាគកណ្ដាល ប្រទេសវៀតណាម ជាកម្មសិទ្ធិ របស់ក្រុមហ៊ុន សាជីវកម្មដែក ហ្វ័រម៉ូសាហាទិញ ហៅកាត់ថា FHS ។

ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០១៥នេះ ឲ្យដឹងថា ហេតុការណ៍ បាក់រលំការដ្ឋាន សំណង់ខាងលើនេះ បានកើតឡើង នៅម៉ោង ៨យប់ ថ្ងៃពុធ ស្ថិតនៅ ជាន់ដ៏ខ្ពស់មួយ ហើយការបាក់រលំ ការដ្ឋានសាងសង់នោះ គឺជាកំពង់ផែ នៃទីតាំង ផ្ទុកទំនិញដ៏ធំ របស់ក្រុមហ៊ុន FHS និងគម្រោង ដែកថែប នៅស្រុកគីអាញ់ ខេត្តហាទិញ ចម្ងាយប្រហែលជា ៣៥០គីឡូម៉ែត្រ ភាគខាងត្បូង នៃរដ្ឋធានី ហាណូយ ។

បើយោងតាម ព័ត៌មានដំបូង បានឲ្យដឹងថា មនុស្សចំនួន ១២នាក់ បានស្លាប់ ខណៈដែល មនុស្សជាង ២០ នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបាន គេបញ្ជូនទៅកាន់ មន្ទីរពេទ្យ ក្នុងតំបន់ ដើម្បីព្យាបាល និងសង្គ្រោះបន្ទាន់ ។ប្រភពមួយ ដែលមានការ ពាក់ព័ន្ធនឹង ក្រុមហ៊ុនសំណង់ FHS បានផ្ដល់ព័ត៌មាន ប្រាប់ស៊ីនហួថា មានមនុស្ស ចំនួន ១៤នាក់ បានស្លាប់ និងជាង៣០នាក់ ត្រូវបានគេ បញ្ជូនទៅកាន់ មន្ទីរពេទ្យ ខណៈដែល កម្មករប្រហែលជា ១០០នាក់ទៀត ដែលជាប់នៅ ក្នុងបំណែក ក៏ត្រូវបានជម្លៀស ចេញពីតំបន់នោះ ហើយដែរ ។

ករណីគ្រោះថ្នាក់ កើតឡើងនេះ ត្រូវបានគេសង្ស័យថា អាចបណ្ដាលមកពី កម្មករធ្វើការ មានចំនួនច្រើនពេក ហើយស្ថិតនៅ ទីខ្ពស់ទៀត ពោលគឺកម្ពស់ពី ២០ទៅ៣០ម៉ែត្រ ទៅហើយ ទើបការដ្ឋាន សំណង់នោះ មិនអាចទ្រទ្រង់ ទម្ងន់បាន ៕

ដកស្រង់ពី ៖ ដើមអម្ពិល