Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញ ប្រអប់ខ្មៅ នៃយន្តហោះ ធ្លាក់នៅបារាំង, ទារក ២នាក់ ក៏ស្ថិតក្នុងចំណោម មនុស្សស្លាប់ទាំង ១៥០នាក់ដែរ

  • បោះពុម្ព

ប៉ារីស ៖ ប្រអប់ខ្មៅ នៃយន្តហោះ Airbus A 320 របស់ក្រុមហ៊ុន អាកាសចរណ៍ អាល្លឺម៉ង់ ដែលបានធ្លាក់ នៅតំបន់ភ្នំ ភាគខាងត្បូង ប្រទេសបារាំង កាលពីថ្ងៃ អង្គារ ម្សិលមិញនេះ ត្រូវបាន ក្រុមសង្គ្រោះ រកឃើញហើយ ស្របពេលដែល ចំនួនមនុស្សស្លាប់ សរុបកើនឡើងដល់ ១៥០ នាក់ ក្រោយពីទារក ពីរនាក់ ក៏ត្រូវបាន គេអះអាងថា ស្ថិតនៅលើ យន្តហោះដែរ ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០១៥នេះ ទៀតថា យន្តហោះខាងលើនេះ បានធ្វើដំណើរ ពីទីក្រុង បាសេឡូណា ប្រទេស អេស្ប៉ាញ ឆ្ពោះទៅកាន់ទីក្រុង ឌូសែលដូហ្វ របស់ប្រទេស អាល្លឺម៉ង់ ប៉ុន្តែ វាបានធ្លាក់ ពេលហោះឆ្លងកាត់ ភាគខាងត្បូង ប្រទេសបារាំង នៅក្បែរទីក្រុង បាសេឡូនណិត នៃតំបន់ភ្នំ អាល់ភ៍ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃអង្គារ ទី២៤ ខែមីនា ម៉ោងនៅទីក្រុង ប៉ារីស ។

កម្ទេចកម្ទីរ យន្តហោះ ត្រូវបានរកឃើញ នៅជម្រាលភ្នំ ដែលមានកម្ពស់ ១.៥០០ ទៅ ២.០០០ ម៉ែត្រ ពីនីវ៉ូ ទឹកសមុទ្រ ហើយពេលនេះ ប្រអប់ខ្មៅក៏ត្រូវ បានរកឃើញ ផងដែរ ដោយអាជ្ញាធរ មានសមត្ថកិច្ច របស់បារាំង កំពុងតែ ពិនិត្យទិន្នន័យ នៅក្នុងនោះ ។

គួរបញ្ជាក់ថា មនុស្សចម្រុះ ជាតិសាសន៍ នៅលើជើង ហោះហើរ 4U 9525 ដែលបានធ្លាក់ គឺ ៦៧នាក់ ទំនងជាជនជាតិ អាល្លឺម៉ង់ ( ១៦នាក់ជា សិស្សវិទ្យាល័យ ) និងមានជនជាតិ អេស្ប៉ាញ, តួកគី, និង ជប៉ុនផងដែរ ។ យន្តហោះបាន ដឹកអ្នកដំណើរ ១៤៤នាក់, ទារក ២នាក់, និងពីឡុត ព្រមទាំងសហការី ៦នាក់ទៀត ៕

ដកស្រង់ពី ៖ ដើមអម្ពិល