Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សារៈមន្ទីរជាតិសិង្ហបុរី នឹងបើកការតាំង ពិពណ៌ស្តីពីស្នាដៃ លោក លី ក្វាន់យូ

  • បោះពុម្ព

សិង្ហបុរី ៖ ដើម្បីជាការរំឮកដល់ មរណភាព នៃបិតាស្ថានិក ដ៏ឆ្នើមមួយរូប របស់សិង្ហបុរី សារៈមន្ទីរជាតិ របស់ខ្លួន បានសម្រេចរៀបចំ នូវការតាំងពិពណ៌មួយ ដើម្បីរំឮកដល់ព្រះបិតា ជាតិដ៏កំពូល ដែលធ្លាប់បានបម្រើ កិច្ចការងារកសាង ជាតិមាតុភូមិ ។

កម្មវិធីនេះនឹងចាប់ផ្ដើម ឡើងពីថ្ងៃ២៥ ខែមីនា រហូតដល់ថ្ងៃទី២៦ ខែមេសា ពោលគឺ មានរយៈពេលមួយខែ។ ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ នេះឲ្យដឹងថា ព្រឹត្តិការណ៍តាំង ពិពណ៌នេះ នឹងដាក់បង្ហាញ នូវស្នាដៃ និងប្រវត្តិនៃការ ដឹកនាំរបស់អតីត នាយករដ្ឋមន្រ្តី នៃប្រទេសសិង្ហបុរី ដំបូងរបស់ខ្លួនគឺលោក លីក្វាន់យូ រួមទាំងអនុស្សារីយ៍ ផ្សេងៗទៀត ដោយមានការដាក់ តាំងនូវរូវថត និង សំឡេងរបស់លោកលី ក្វាន់យូផងដែរ ។

បន្ថែមពីនេះទៀត គេនឹងដាក់បង្ហាញ ពីព្រឹត្តិការណ៍ អភិវឌ្ឍជាតិ ពេលដែលរូបលោក សិក្សានៅ មហាវិទ្យាល័យ Cambridge ទីក្រុងឡុងដ៍ និងស្ថានភាពតស៊ូប្រឆាំង នឹង អាណានិគម ក្នុងនោះ ក៏រួមមានការបង្កើត គណបក្សនយោបាយ របស់លោក (គណបក្សចលនាប្រជាជន) ដែលមានរូបលោកជា អនុប្រធាន រហូតដល់ឆ្នាំចុងក្រោយ នៃតំណែងរបស់ លោកជា មន្រ្តីជាន់ខ្ពស់ និងជារដ្ឋមន្រ្តី ។ ព្រឹត្តិការណ៍តាំង ពិព័រណ៍ដែរ នឹងចាប់ដំណើរការ ជារៀងរាល់ថ្ងៃ ពីម៉ោង១០ ព្រឹក រហូតដល់ ម៉ោង ៨យប់ ហើយមានការអនុញ្ញាត ឲ្យប្រជាពលរដ្ឋចូល រួមទស្សនាដោយសេរី ៕

ដកស្រងពី៖ដើមអម្ពិល