Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ា ត្រូវបានបាញ់សម្លាប់នៅក្នុងជំរុំជនភៀសខ្លួនបង់ក្លាដែស

  • បោះពុម្ព

 អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ និងមន្រ្តីប៉ូលីសក្នុងតំបន់ បាននិយាយថា ខ្មាន់កាំភ្លើង បានបាញ់សម្លាប់មេដឹកនាំមូស្លីមរ៉ូហ៊ីងយ៉ា ដ៏លេចធ្លោម្នាក់ នៅក្នុងជំរុំជនភៀសខ្លួនមួយ នៅ ភាគខាងត្បូងប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ-ម្សិលមិញ បន្ទាប់ពីអំពើហិង្សាកាន់តែអាក្រក់ឡើងជាច្រើនខែ នៅក្នុងជំរុំតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។

មរណះភាពរបស់ Mohib Ullah គឺជា “ការបាត់បង់ដ៏ធំមួយសម្រាប់សហគមន៍រ៉ូហ៊ីងយ៉ា” ។ លោក Mohib Ullah ដែលមានអាយុជិត ៥០ ឆ្នាំ បានដឹកនាំក្រុមសហគមន៍ធំបំផុតមួយ ក្នុងចំណោមក្រុមសហគមន៍ជាច្រើន ឲ្យលេចចេញជារូបរាង ចាប់តាំងពីជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៣ ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការបង្ក្រាបដោយយោធាកាលពីខែសីហា ឆ្នាំ ២០១៧ ។

ស្នងការរងប៉ូលីសនៅទីក្រុង Cox's Bazar ក្បែរនោះ បានប្រាប់រ៉យទ័រតាមទូរស័ព្ទថា លោក Mohib Ullah ត្រូវបានគេបាញ់សម្លាប់ ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែមទេ។

ក្រុមរបស់លោក Mohib Ullah គឺសង្គម Arakan រ៉ូហ៊ីងយ៉ា ដើម្បីសន្តិភាព និងសិទិ្ធមនុស្ស បានដាក់ឈ្មោះរបស់ខ្លួន លើឯកសារស្តីពីអំពើឃោរឃៅ ដែលជនជាតិរ៉ូហ៊ីងយ៉ាទទួលបាន អំឡុងពេលការបង្ក្រាបរបស់មីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិថា ជាចេតនាប្រល័យពូជសាសន៍ នៅជំរុំជនភៀសខ្លួនបង់ក្លាដែស លោក Mohib Ullah បានចេញពីខ្ទម១ ទៅខ្ទម១ ដើម្បីប្រមូលតួលេខនៃការសម្លាប់ ការរំលោភ និងការដុតបំផ្លាញ ដែលត្រូវបានចែករំលែកជាមួយអ្នកស៊ើបអង្កេតអន្តរជាតិ។

អង្គការរបស់លោក បានធ្វើការ ដើម្បីផ្តល់សំលេងកាន់តែច្រើនដល់ជនភៀសខ្លួន ទាំងនៅក្នុងជំរុំ និងអន្តរជាតិ។ ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ា ចង់បានសម្លេងបន្ថែមអំពីអនាគតរបស់ពួកគេ។

ប៉ុន្តែភាពលេចធ្លោនេះ បានធ្វើឱ្យលោក ក្លាយជាគោលដៅរបស់ពួកក្បាលរឹង ហើយលោក បានទទួលការគំរាមកំហែងដល់ជីវិត។ លោក បានប្រាប់រ៉យទ័រកាលពីឆ្នាំ ២០១៩ ថា “ប្រសិនបើខ្ញុំស្លាប់ ក៏មិនអីដែរ - ខ្ញុំ នឹងលះបង់ជីវិតខ្ញុំ” នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃ ព្រហ.នេះ។