Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកវិទ្យាសាស្ត្រ រកឃើញ រណ្តៅអាចម៍ ផ្កាយធំបំផុត នៅអូស្ត្រាលី

  • បោះពុម្ព

ស៊ីដនី ៖ តំបន់ដែលទទួលរង ការវាយប្រហារ ដោយអាចម៍ ផ្កាយធំបំផុត នៅលើផែនដី ដែលត្រូវបានសិក្សា ដោយ ក្រុមអ្នកវិទ្យាសាស្ត្រ បន្ទាប់ពីទីតាំង ប៉ះទង្គិចចំនួន២ ត្រូវបានរកឃើញ នៅភាគកណ្តាល ប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០១៥ នេះថា ក្រុម អ្នកស្រាវជ្រាវ មកពី សកលវិទ្យាល័យ ជាតិអូស្ត្រាលី ANU បានរកឃើញ នូវរណ្តៅអាចម៍ផ្កាយ នៅភាគកណ្តាល អូស្ត្រាលី ដែលមានរង្វង់ មុខកាត់ ៤០០ គីឡូម៉ែត្រ ឯណោះ។

តំណាក់កាល ដំបូងគេអាចសន្និដ្ឋានបានថា វាទំនងជាត្រូវបានបង្កឡើង ដោយ អាចម៍ផ្កាយដ៏ធំពីរ ដែលបានធ្លាក់នៅទីនេះ កាលពី ២លានឆ្នាំមុន ។ ការស្រាវជ្រាវខាងលើនេះ ត្រូវបានចេញផ្សាយ ជាអត្ថបទសិក្សា ផ្នែកចលនាតិចតូនិក និង បកស្រាយយ៉ាងច្បាស់ ពី មូលហេតុដែលនាំឲ្យ មានរណ្តៅពីរជាប់គ្នា បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បានធ្វើការជីកក កាយផ្នែកលើ នៃតំបន់ដែល កំពុងរុករក នៅតំបន់ភាគកណ្តាល ដែលមានព្រំដែន ជាប់រដ្ឋឃ្វីនស៍ឡេន ភាគខាងជើង ប្រទេសអូស្ត្រាលី និង តំបន់ភាគខាងជើងនោះ ។

បើតាមសន្និដ្ឋានថែមទៀត អាចម៍ផ្កាយទាំងពីរ ដែលបានធ្លាក់នោះ មួយៗអាចនឹងមានប្រវែង ១០ គីឡូម៉ែត្រ ឯណោះ ហើយវាក៏អាចជាវត្ថុ ដែលនាំយកជីវិត មកលើផែនដីនេះ កាលពី ២លានឆ្នាំ មុនផងដែរ។ យ៉ាងណាក៏ដោយ លទ្ធផល លម្អិតនឹងត្រូវរង់ចាំ ការសិក្សាបន្ថែម ពីសកលវិទ្យាល័យ របស់អូស្ត្រាលី៕

ដកស្រងពី៖ដើមអម្ពិល