Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

United Airlines នឹងបណ្តេញបុគ្គលិក ៥៩៣ នាក់ ដែលបដិសេធវ៉ាក់សាំង COVID-19

  • បោះពុម្ព

មន្រ្តីក្រុមហ៊ុន បានឲ្យដឹងកាលពីថ្ងៃអង្គារទី ២៨ ខែកញ្ញាថា ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងបណ្តេញបុគ្គលិកជិត ៦០០ នាក់ ដែលបដិសេធមិនគោរពតាមតម្រូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

ក្រៅពីកម្មករ ៥៩៣ នាក់ ដែលបដិសេធមិនចាក់វ៉ាក់សាំង បុគ្គលិក ២.០០០ នាក់ផ្សេងទៀតក៏បានស្នើសុំការលើកលែងផ្នែកវេជ្ជសាស្រ្ត ឬសាសនា ចំពោះតម្រូវការវ៉ាក់សាំងផងដែរ។ នោះ គឺប្រហែល៣% នៃកម្លាំងពលកម្ម ៦៧.០០០ នាក់របស់ក្រុមហ៊ុន។

ក្រុមហ៊ុនអាកាសចរណ៍ធំរបស់អាមេរិកនេះ បាននិយាយថា ខ្លួន រីករាយជាមួយនឹងផលប៉ះពាល់រួមនៃគោលនយោបាយនេះ។ កាលពីដើមខែសីហា ក្រុមហ៊ុន United បានប្រកាសថាបុគ្គលិកអាមេរិកទាំងអស់ នឹងត្រូវទទួលវ៉ាក់សាំង ហើយបញ្ចូលកាតវ៉ាក់សាំងរបស់ពួកគេទៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន។

បុគ្គលិកអាមេរិក សរុបជាង ៩៩% បានបំពេញតាមតម្រូវការ នេះបើយោងតាមលិខិតមួយ ពីនាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន ផ្ញើជូនបុគ្គលិកខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះ កំពុងរៀបចំគោលនយោបាយរបស់ខ្លួន សម្រាប់និយោជិកណាដែលបានស្នើសុំការលើកលែង តែខាងតុលាការ មិនទាន់សម្រេចលើបញ្ហានេះទេ។

ក្រុមហ៊ុន បាននិយាយថា ខ្លួន នឹងធ្វើតាមតម្រូវការនៃកិច្ចព្រមព្រៀងជាមួយសហជីព រហូតដល់ការបណ្តេញនិយោជិក ដែលបដិសេធការចាក់វ៉ាក់សាំង ចេញពីការងារ។ នេះ គឺជាការសម្រេចចិត្តដ៏ពិបាក-មិនគួរឱ្យជឿ ប៉ុន្តែការរក្សាសុវត្ថិភាពក្រុមរបស់យើង តែងតែជាអាទិភាពទីមួយរបស់យើង នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃពុធនេះ។