Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណ

  • បោះពុម្ព

 យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារទី ២៧ ខែកញ្ញានេះថា ប្រទេសកូរ៉េខាងជើង ដែល បំពាក់អាវុធនុយក្លេអ៊ែរ បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ដែលមិនស្គាល់អត្តសញ្ញាណ ចូលទៅក្នុងដែនសមុទ្រ ក្បែរឆ្នេរភាគខាងកើតរបស់ខ្លួន។

ភ្លាមៗនោះ មិនមានព័ត៌មានលម្អិតបន្ថែមពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងទេ។ អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន បានប្រាប់ AFP ក្នុងលក្ខខណ្ឌអនាមិកថា គ្រាប់ដែលបាញ់នេះ ទំនងជា“ មីស៊ីលផ្លោង” ។

ការបាញ់បង្ហោះនេះ គឺជាលើកចុងក្រោយបង្អស់នៅក្នុងសារលាយឡំគ្នាជាបន្តបន្ទាប់ ពីកូរ៉េខាងជើង ប៉ុន្មានថ្ងៃមុន បន្ទាប់ពីប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ Kim Jong Un គឺលោកស្រី Kim Yo Jong ដែលជាទីប្រឹក្សាសំខាន់របស់បងប្រុសរបស់នាង បានធ្វើឱ្យលទ្ធភាពនៃកិច្ចប្រជុំកំពូលអន្តរ-កូរ៉េ បរាជ័យ។

លោកស្រី បានថ្កោលទោស ការរិះគន់ពីខាងត្បូង និងអាមេរិកថា ជា “ស្តង់ដារទ្វេ” ចំពោះការវិវត្តផ្នែកយោធារបស់កូរ៉េខាងជើង ខណៈសម្ព័ន្ធមិត្តរបស់ខ្លួន អាចកសាងសមត្ថភាពខ្លួនឯងបាន កាលប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដែលជិតផុតអណ្ណាតិបានថ្លែងជាថ្មីម្តងទៀត នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នូវការអំពាវនាវតាំងពីយូររបស់លោក សម្រាប់ការប្រកាសជាផ្លូវការអំពីការបញ្ចប់សង្គ្រាមកូរ៉េ។

កូរ៉េខាងជើង បានឈ្លានពានខាងត្បូងនៅឆ្នាំ ១៩៥០ ហើយអរិភាព បានឈប់បីឆ្នាំក្រោយមកដោយមានបទឈប់បាញ់ ជាជាងសន្ធិសញ្ញាសន្តិភាព ដោយបន្សល់ទុកឲ្យពួកគេ តាមលក្ខណះបច្ចេកទេស នៅតែស្ថិតក្នុងស្ថានភាពជម្លោះ។

ទីក្រុងព្យុងយ៉ាង កំពុងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិជាច្រើន ជុំវិញការហាមឃាត់អាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។ តែឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ លោក Kim Song បានទទូចប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា ប្រទេសខ្លួន មានសិទ្ធិក្នុងការសាកល្បងអាវុធ នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃអង្គារនេះ។