Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាវាចម្បាំងអង់គ្លេស បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

  • បោះពុម្ព

 នាវាចំបាំងសម័យបុរាណរបស់ចក្រភពអង់គ្លេសមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប នៅថ្ងៃច័ន្ទ (២៧ កញ្ញា) នេះ ដោយធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាម នៅក្នុងសកម្មភាព ដែលទំនងជាធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ចំពេលមានភាពតានតឹងរវាងចិន និងតៃវ៉ាន់ នេះបើយោងតាម Twitter ផ្លូវការរបស់នាវា ។

ប្រទេសចិន អះអាងកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធា និងនយោ-បាយ ដើម្បីបង្ខំឱ្យកោះ ដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យមួយនេះ ទទួលយកអធិប-តេយ្យភាពរបស់ចិន។ ខណៈពេលដែលនាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រស្ទើរតែរៀងរាល់ខែ ទោះបីជាមានការប្រឆាំងពីចិនក៏ដោយ តែគ្រប់សម្ព័ន្ធមិត្តអាមេរិកជាទូទៅ មានការស្ទាក់ស្ទើរក្នុងការធ្វើតាម។

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ទេនៅពេលត្រូវបានសាកសួរអំពីនាវាចម្បាំងអង់គ្លេស ដោយនិយាយថា លោក មិនដឹងថានាវាបរទេស ដែលចរាចរណ៏នៅច្រកសមុទ្រតៃវ៉ាន់នោះ កំពុងបំពេញបេសកកម្មអ្វីទេ។

លោក បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិថា “នៅពេលនាវាពួកគេ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ យោធារបស់ប្រទេសយើង នឹងយល់ច្បាស់ពីស្ថានភាព ប៉ុន្តែនឹងមិនជ្រៀតជ្រែកឡើយ” តែនឹងបន្តឃ្លាំមើលយ៉ាងដិតដល់នូវគ្រប់ចលនា នៅពេលមកជិតតៃវ៉ាន់។ នាវា HMS Richmond របស់អង់គ្លេស ត្រូវបានគេដាក់ពង្រាយនៅសមុទ្រចិនខាងកើត គឺ បានចូលរួមក្នុងប្រតិបត្តិការអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើកូរ៉េខាងជើង។

ប្រទេសចិន បានបង្កើនសមយុទ្ធរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ហើយបានហោះហើរយន្តហោះកងទ័ពអាកាសស្ទើរតែរាល់ថ្ងៃ ចូលទៅក្នុងផ្នែកនិរតីនៃតំបន់ការពារអាកាសរបស់តៃវ៉ាន់ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃចន្ទនេះ។