Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសទួគី ឃាត់ខ្លួនជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានខុសច្បាប់ ១៩ នាក់ នៅអ៊ីស្តង់ប៊ុល

  • បោះពុម្ព

 ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សាយថា កងកម្លាំងសន្តិសុខទួគី កាលពីថ្ងៃចន្ទ បានឃាត់ខ្លួនជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានខុសច្បាប់ចំនួន ១៩ នាក់ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលដ៏ធំរបស់ទួគី។

អង្គភាពប៉ូលីសក្រុងអ៊ីស្តង់ប៊ុល បានបញ្ឈប់រថយន្តមួយគ្រឿងដោយសង្ស័យ នៅក្នុងស្រុក Sultangazi នៅផ្នែកខាងអឺរ៉ុបនៃទីក្រុងនេះ បើយោងតាមទីភ្នាក់ងារព័ត៌មាន Demiroren ។ ក្រុមការងារនោះ បានរកឃើញជនអន្តោប្រវេសន៍ជាប់នៅក្នុងរថយន្ត ហើយបានផ្តល់ដំណឹងដល់កម្លាំងប៉ូលីស។

ជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបានគេរាយការណ៍ថា បានព្យាយាមធ្វើដំណើរទៅកាន់ខេត្ត Edirne ព្រំដែនភាគពាយ័ព្យ ដែលមានចម្ងាយប្រហែល ២៤០ គីឡូម៉ែត្រពីទីក្រុងអ៊ីស្តង់ប៊ុលដើម្បីឆ្លងចូលប្រទេសក្រិក។

ប្រទេសទួគី ដែលជាចំណុចឆ្លងកាត់ដ៏សំខាន់ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន នៅតាមផ្លូវ ទៅកាន់ទ្វីបអឺរ៉ុប កំពុងឃើញវត្តមានកាន់តែច្រើនឡើង នូវលំហូរចូលនៃជនភៀសខ្លួនអាហ្វហ្គាន ដែលកំពុងភៀសខ្លួន ដោយភាពចលាចលនៅក្នុងប្រទេសកំណើតរបស់ពួកគេ។

ប្រទេសទួគី ទទួលជនភៀសខ្លួនជាង ៤ លាននាក់ រួមទាំងជនជាតិស៊ីរី ចំនួន ៣,៦ លាននាក់នៅក្នុងព្រំដែនរបស់ខ្លួន ដែលភាគច្រើននៅអ៊ីស្តង់ប៊ុល នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ-ម្សិលមិញ។