Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំកូរ៉េខាងត្បូង បានអំពាវនាវម្តងហើយម្តងទៀតចំពោះការប្រកាសបញ្ចប់សង្គ្រាមកូរ៉េ

  • បោះពុម្ព

 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in កាលពីថ្ងៃអង្គារ បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ និងបានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានការប្រកាសបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ជាផ្លូវការ។

ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការពិភពលោក លោក Moon ស្នើ ឱ្យ៣ ភាគីនៃកូរ៉េទាំងពីរ និងអាមេរិក ឬ ៤ ភាគី នៃកូរ៉េទាំងពីរ អាមេរិក និងចិន មកជួបជុំគ្នា ហើយប្រកាសថា សង្គ្រាមនៅឧបទ្វីបកូរ៉េ បានបញ្ចប់ហើយ” ។

កូរ៉េខាងជើង បានស្វែងរកការបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េជាយូរមកហើយ ដើម្បីជំនួសយុទ្ធសន្តិភាព ដែលបានបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែត្រូវបានទុកចោល ហើយបញ្ជាការអង្គការសហប្រជាជាតិ ដែលដឹកនាំដោយអាមេរិក នៅតែមានជាលក្ខណះបច្ចេកទេសក្នុងសង្គ្រាម។

លោក Moon ដែលបានសកម្ម ក្នុងការព្យាយាមទាក់ទងជាមួយប្រទេសកូរ៉េខាងជើងពេញមួយអាណត្តិរបស់លោក បានអះអាងថា ការប្រកាសបែបនេះ នឹងលើកទឹកចិត្តឱ្យកូរ៉េខាងជើងបោះបង់ចោលការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បាននិយាយថា ទីក្រុងព្យុងយ៉ាង ត្រូវតែបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។

នៅព្រឹកថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងទៅកាន់អង្គប្រជុំអង្គការសហប្រជាជាតិ ហើយបាននិយាយថា សហរដ្ឋអាមេរិក ស្វែងរក “ការទូតដ៏ម៉ត់ចត់ និងប្រកបដោយនិរន្តរភាព ដើម្បីបន្តការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ” ។

ប្រទេសកូរ៉េខាងជើង បានច្រានចោលការអំពាវនាវរបស់អាមេរិក សម្រាប់ការវិលត្រឡប់ទៅរកការសន្ទនាឡើងវិញ ហើយប្រធានអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បាននិយាយនៅសប្តាហ៍នេះថា កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង កំពុងដំណើរការយ៉ាងពេញទំហឹងហើយ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃពុធនេះ។