Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្ដាថ្នាក់ដឹកនាំ ពិភពលោក ចូលរួមរំលែកទុក្ខ មរណភាព អតីត នាយករដ្ឋមន្រ្តី សិង្ហបុរី

  • បោះពុម្ព

សិង្ហបុរី ៖ បណ្ដាថ្នាក់ ដឹកនាំកំពូលៗ របស់ពិភពលោក ក្នុងនោះ រួមមានប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្នាក់ដឹកនាំចិន ជប៉ុន និងអូស្រ្តាលីផងដែរ បានសម្ដែងពីការ សោកស្ដាយ ក្រៃលែង និងចូលរួមចែក រំលែកទុក្ខចំពោះ មរណភាព របស់អតីត នាយករដ្ឋមន្រ្តីដំបូង នៃប្រទេសសិង្ហបុរី លោក Lee Kuan Yew ដែលជានិមិត្តរូប មេដឹកនាំ នៃ តំបន់អាស៊ី ។

ទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ នេះ ឲ្យដឹងថា លោក អាបេ បានថ្លែង ចំពោះមុខ អ្នកកាសែតថា លោកចាត់ទុក ប្រទេសសិង្ហបុរី ជាអ្នកមានគុណ របស់លោក និងជាថ្នាក់ដឹកនាំកំពូលមួយ រូប របស់តំបន់អាស៊ី ដែលជាអ្នកកសាង ភាពសុខសាន្តយ៉ាងអនេក សម្រាប់ប្រទេសខ្លួន រហូតមកដល់សព្វថ្ងៃនេះ ។

លោក អូបាម៉ា លោក អាបេ និងលោក ស៊ី ជិនពីង ព្រមទាំងថ្នាក់ ដឹកនាំដទៃទៀត បានរួមគ្នាសម្ដែង នូវការចែករំលែក ទុក្ខដ៏ក្រៀមក្រំ ចំពោះកូនប្រុសលោក លី ដែលជានាយករដ្ឋមន្រ្តី សិង្ហបុរីនាពេលបច្ចុប្បន្ន ព្រមទាំងសមាជិកក្រុម គ្រួសាររបស់ លោកដទៃទៀត ដ៏ដូចជាប្រជាជន នៃប្រទេសសិង្ហបុរី ទាំងមូលផងដែរ ។ គួរបញ្ជាក់ផងដែរថា លោក លី បានឡើងកាន់តំណែង ជានាយករដ្ឋ មន្រ្តីសិង្ហបុរី ចាប់ពីឆ្នាំ ១៩៥៩ ដល់ ឆ្នាំ១៩៩០ ។

ដែលរូបលោក បានកែប្រែនូវរដ្ឋធានី សិង្ហបុរីឲ្យក្លាយជាទីក្រុងមួយ ដែលមានសេដ្ឋកិច្ចកំពូល ក្នុងតំបន់អាស៊ីបូព៌ា ហើយរូបលោក បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទនេះ ក្នុងវ័យ ៩១ឆ្នាំ ដោយបានបន្សល់ នូវស្នាដៃជាច្រើន សម្រាប់ ប្រជាជនសិង្ហបុរី ទាំងអស់បានចងចាំ ៕

ដកស្រង់ពី៖ដើមអម្ពិល