Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រីរាប់ម៉ឺនក្បាល ប្រមាណជិត៧តោន កំពប់ពេញផ្លូវថ្នល់ បង្កអោយ មានការភ្ញាក់ផ្អើល

  • បោះពុម្ព

ចិន ៖ តាមប្រភពពត៌មាន បានអោយដឹងថា ត្រីជាច្រើនក្បាល ប្រហែល 6.800 គីឡូក្រាម បានកំពប់ រាយប៉ាយនៅតាម បណ្តោយផ្លូវ នៃតំបន់អភិវឌ្ឍន៍ Kaili នៅក្នុងខេត្ត Guizhou បន្ទាប់ពីទ្វាររថយន្ត ដឹកត្រីមួយ បានរបើកដោយចៃដន្យ នៅពេលកំពុងបើកបរ បានពាក់កណ្តាលផ្លូវ ។

សំណាងល្អដែរ ដែលមានកម្មករ មួយចំនួន ដែលធ្វើការ នៅលើកំណាត់ ផ្លូវនោះបានមកជួយ កើបត្រីទាំងនោះ ។ នេះបើយោងតាម NetEase ក្រុមអ្នកជួយអន្តរាគមន៍ ត្រូវបានគេបញ្ជូន ទៅកាន់កន្លែងកើតហេតុ ហើយដោយមាន ជំនួយពីអ្នកស្រុ ផ្សេងៗនៅទីនោះ ទីបំផុត ត្រីមួយចំនួនធំនោះ ត្រូវបានកើប ប្រមូលទៅលើរថយន្ត នោះវិញ ។

តាមប្រភពពត៌មាន បានអោយដឹងទៀតថា ប្រជាជន និងអ្នកជួយអន្តរាគមន៍ ចំពោះបញ្ហានេះ បានប្រើរយៈពេល ដល់ទៅ ២ម៉ោង ក្នុងការកើប ត្រីទាំងនោះ ក៏ដូចជាជួយ បាញ់ទឺកនៅលើផ្លូវនោះ ដើម្បីកុំអោយ ត្រីងាប់ ។ រថយន្តដឹកត្រី នោះបាន ត្រៀមរូចជាស្រេច ដើម្បីដឹកត្រី ទៅកាន់តំបន់គោលដៅ ដែលគេត្រូវយកទៅ បន្ទាប់ពីការ កើបរួច ។

អ្វីដែលគួរអោយ ភ្ញាក់ផ្អើលទៀតនោះ គឺ ក្នុងចំនោម អ្នកមកជួយនោះ គ្មាននរណា យកត្រីនោះ ទៅផ្ទះសូម្បីតែ ១ក្បាល ដែលនេះ ឆ្លុះបញ្ចាំងអោយឃើញថា ប្រជាជននៅតំបន់នោះ ពិតជាមាន សាមគ្គីភាពគ្នា ហើយជួយគ្នា អស់ពីកម្លាំង កាយចិត្ត មិនគិតពីសំណង មកវិញឡើយ ៕

\

ដកស្រង់ពី ៖ Khmer-Note