Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្ស៊កដានី និងទួគី អនុម័តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

  • បោះពុម្ព

 រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi បាននិយាយកាលពីថ្ងៃអង្គារថា ហ្សកដានីនិងទួគី បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លោកបានធ្វើសុន្ទរកថានៅទីក្រុង Amman បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីទួគី លោក Mevlut Cavusoglu ។ អ្នកឯកទេសមកពីក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាក្រសួងពាក់ព័ន្ធ នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាពេលអនាគត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។

មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ លោករដ្ឋមន្ត្រីការបរទេស Safadi ក៏បានបញ្ជាក់ពីសាមគ្គីភាពរបស់ហ្ស៊កដានី ជាមួយទួគីក្នុងការប្រឈម នឹងរឿងភ្លើងឆេះព្រៃ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ រួមទាំងការវិវត្តនៅប៉ាឡេស្ទីន ស៊ីរី និងអាហ្វហ្គានីស្ថាន។ លោករដ្ឋមន្ត្រីការបរទេសទួគី Cavusoglu បានសង្កត់ធ្ងន់លើការកោតសរសើររបស់ទួគីចំពោះតួនាទី ដែលហ្សកដានី ដើរតួជាធាតុសំខាន់នៃស្ថិរភាពនៅក្នុងតំបន់។មានជំហានជាច្រើន ដែលប្រទេសទាំងពីរ នឹងត្រូវអនុវត្តតាម ពាក់ពន្ធនឹងទំនាក់ទំនងទ្វេភាគី និងការងារបង្កើតតុល្យភាពពាណិជ្ជកម្ម នេះបើតាមការផ្សាយរបស់ Xinhua កាលពីថ្ងៃពុធ-ម្សិលមិញនេះ។