Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស ៣ នាក់ស្លាប់ ខណៈការតវ៉ានៅអាហ្វហ្គានីស្ថានសាកល្បងការសន្យារបស់តាលីបង់អំពីការគ្រប់គ្រងដោយសន្តិភាព

  • បោះពុម្ព

 មនុស្សយ៉ាងតិច ៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងតាលីបង់នៅទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ខណៈក្រុមជ្រុលនិយមនេះ បានផ្លាស់ប្តូរទៅរកការបង្រួបបង្រួមអំណាច ហើយបណ្តាប្រទេសលោកខាងលិច បានបង្កើនការជម្លៀសចេញពីអាកាសយានដ្ឋានកាប៊ុល ដែលមានភាពច្របូកច្របល់។

ប្រហែល ១៥០ គីឡូម៉ែត្រខាងកើតរដ្ឋធានី ទីក្រុង Jalalabad ការតវ៉ាជាច្រើនប្រឆាំងនឹងពួកតាលីបង់ បានផ្តល់ការសាកល្បងយ៉ាងលឿន លើការសន្យារបស់ក្រុមអំពីការគ្រប់គ្រងដោយសន្តិភាព។ មនុស្សរាប់ពាន់នាក់ កំពុងព្យាយាមភៀសខ្លួនចេញពីប្រទេស ដោយភ័យខ្លាចការវិលត្រឡប់ទៅរកការបកស្រាយច្បាប់អ៊ីស្លាមយ៉ាងតឹងរឹង ដែលបានកំណត់ ក្នុងកំឡុងពេលគ្រប់គ្រងរបស់តាលីបង់ពីមុន ដែលបានបញ្ចប់កាលពី ២០ ឆ្នាំមុន។

សាក្សី បាននិយាយថា សមាជិកប្រដាប់អាវុធរបស់តាលីបង់ បានរារាំងមនុស្សមិនឱ្យចូលទៅក្នុងបរិវេណអាកាសយានដ្ឋាន រួមទាំងអ្នកដែលមានឯកសារចាំបាច់ ដើម្បីធ្វើដំណើរ។ មនុស្សម្នាក់ ដែលកំពុងព្យាយាមឆ្លងកាត់ បាននិយាយថា "វាជាគ្រោះមហន្តរាយទាំងស្រុង។

ពួកតាលីបង់ បានបាញ់ទៅលើអាកាស រុញមនុស្ស វាយពួកគេដោយកាំភ្លើង AK47" ។ មន្រ្តីតាលីបង់ បាននិយាយថា មេបញ្ជាការ និងទាហាន បានបាញ់ទៅលើអាកាស ដើម្បីបំបែកហ្វូងមនុស្សនៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុល ប៉ុន្តែបានប្រាប់រ៉យទ័រថា “យើងគ្មានចេតនាធ្វើឱ្យនរណាម្នាក់រងរបួសឡើយ” ។

បន្ទាប់ពីដណ្តើមបានអំណាចកាលពីចុងសប្តាហ៍មក ក្រុមតាលីបង់បាននិយាយថា ពួកគេ នឹងមិនសងសឹកប្រឆាំងសត្រូវចាស់ៗទេ ហើយនឹងគោរពសិទ្ធិស្ត្រីក្នុងក្របខ័ណ្ឌច្បាប់អ៊ីស្លាម។ សាក្សីពីរនាក់ និងអតីតមន្រ្តីប៉ូលីសម្នាក់ បានប្រាប់រ៉យទ័រថា យុទ្ធជនតាលីបង់ បានបើកការបាញ់ប្រហារ នៅពេលអ្នកស្រុក ព្យាយាមដំឡើងទង់ជាតិអាហ្វហ្គានីស្ថាននៅទីលានមួយ ក្នុងទីក្រុង ដោយសម្លាប់មនុស្ស ៣ នាក់ និងរបួសជាង ១២ នាក់។

អ្នកនាំពាក្យតាលីបង់ មិនអាចទាក់ទងសុំការបំភ្លឺបានទេ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ.នេះ។