យោធាហ្វីលីពីន ចាប់បានបិតាស្ថាបនិក នៃចលនាម៉ូស្លីម នៅភាគខាងត្បូង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
កូតាបាតូ ៖ មេដឹកនាំមួយរូប នៃក្រុមឧទ្ទាម បំបែកខ្លួន និងកងការពារ របស់គេចំនួន ៤នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន កាលពីយប់ ថ្ងៃអាទិត្យ ទី១៥ ខែមីនា នៅក្នុងទីក្រុង សាន់តូស ភាគខាងត្បូង ប្រទេសហ្វីលីពីន ។
នេះបើតាម ការអះអាង ពីយោធា ហ្វីលីពីន ក្រោយបញ្ចប់ ប្រតិបត្តិការ នៅថ្ងៃចន្ទ ទី១៦ ខែមីនា នេះ ។ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិន ហួ បានដកស្រង់សម្តី ពីអ្នកនាំពាក្យ យោធាហ្វីលីពីន ចូអាន ផេទីងឡាយ ថា ស្ថាបនិក នៃ ចលនាអ៊ីស្លាម ដើម្បីយុត្តិធម៌ គឺលោក ម៉ូហាម៉េដ អាលី តាមបាកូ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមេដឹកនាំរូបនេះ បានផ្តាច់ខ្លួន ទៅបង្កើតចលនា មួយទៀត ដែលមានឈ្មោះថា ក្រុមប្រយុទ្ធដើម្បី សេរីភាពអ៊ីស្លាម បាងសាមូរ៉ូ ។
គួរបញ្ជាក់តាមសម្តី អ្នកនាំពាក្យថា លោក តាមបាកូ បានជិះម៉ូតូ តាមដងផ្លូវ អមដំណើរដោយ អ្នករួមក្រុម ៤នាក់ ផ្សេងទៀត ហើយបន្ទាប់មក ក្រុមលោក ក៏ត្រូវបានយោធា ស្ទាក់ចាប់បាន កាលពីវេលាម៉ោង ៩ យប់ថ្ងៃអាទិត្យតែម្តង ស្ថិតនៅសង្កាត់ កាលុងប៉ាង នៃទីក្រុង សាន់តូស របស់ខេត្ត ផេទីងឡាយ ភាគខាងត្បូងប្រទេស ។ ការចាប់ខ្លួន មេដឹកនាំដ៏សំខាន់ ខាងលើនេះ យោធាក៏បាន រឹបអូសផងដែរ នូវគ្រាប់បែកដៃ ៣គ្រាប់ និង អាវុធចំនួនបី ដើម ៕
ដកស្រង់ពី ៖ ដើមអម្ពិល