Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកផ្តល់ជំនួយ ៥០ លានដុល្លារដល់មីយ៉ាន់ម៉ាខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅ ៗ

  • បោះពុម្ព

 សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន បានផ្តល់ជំនួយជាង ៥០ លានដុល្លារដល់មីយ៉ាន់ម៉ា នៅពេលដែលការឆ្លងជំងឺកូវីដ ១៩ បានធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងធ្លាក់ចុះមួយនេះ បន្ទាប់ពីមេទ័ពយោធា បានផ្តួលរំលំរដ្ឋាភិបាល ដែលជាប់ឆ្នោតដោយប្រជាធិបតេយ្យកាលពីដើមឆ្នាំនេះ។

ថវិការបស់អាមេរិក នឹងជួយ “អ្នក ដែលត្រូវបង្ខំឱ្យរត់គេចពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ” ព្រមទាំងក្រុមជួយផ្តល់សេវាកម្មថែទាំសុខភាព បន្ថែមពីលើតម្រូវការចាំបាច់ ដូចជាអាហារជម្រក និងទឹក។ មូលនិធិនេះ មកចំគ្រាសំខាន់នៃកំណើនតម្រូវការមនុស្សធម៌ ហើយនឹងជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើជីវិតរបស់ប្រជាជនភូមា” ។

បន្ទាប់ពីការធ្វើរដ្ឋប្រហារថ្ងៃទី ១ កុម្ភៈ ប្រជាជនមកពីភូមា នៅតែបន្តភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយសារអំពើហឹង្សាជាបន្តបន្ទាប់។ ប្រាំមួយខែ បន្ទាប់ពីកងទ័ព បានដណ្តើមអំណាច សេដ្ឋកិច្ចមីយ៉ាន់ម៉ា បានដួលរលំ ហើយប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន បានធ្លាក់ចុះដោយសារករណីឆ្លងវីរុសកូរ៉ូណាកើនឡើង។

បើតាមទិន្នន័យរបស់រ៉យទ័រ បានបង្ហាញថា ករណីឆ្លង COVID-19 នៅមីយ៉ាន់ម៉ា បានឡើងដល់កំពូល កាលពីខែមុន ដោយមានករណីឆ្លងថ្មីប្រចាំថ្ងៃចំនួន ៣.៨២៤ នាក់ ឥឡូវនេះត្រូវបានរាយការណ៍ ក្នុងកម្រិតមធ្យម នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃពុធនេះ។