បណ្តាញសង្គម

ប្រទេសថៃ នឹងដកបម្រាមលើជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃទី ១ ខែកក្កដា

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានប្រកាសកាលពីថ្ងៃអង្គារថា ការហាមឃាត់ជើងហោះហើរអន្តរជាតិ នឹងត្រូវលុបចោលនៅថ្ងៃពុធ ប៉ុន្តែការរឹតបន្តឹងការធ្វើដំណើរមួយចំនួន នឹងនៅតែរក្សា ដើម្បីរារាំងឱកាសនៃការរីករាលដាលនៃជំងឺ COVID-19 ។

ទោះយ៉ាងណា រាល់អ្នកធ្វើដំណើរមកក្នុងប្រទេសទាំងអស់ ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័កដាច់ខាតរយៈពេល ១៤ ថ្ងៃ ដោយចំណាយផ្ទាល់ខ្លួន។

ប្រជាជនទាំងនេះ នឹងត្រូវការការយល់ព្រមពីក្រសួងការបរទេសថៃ មុនពេលពួកគេកក់ជើងហោះហើរទៅកាន់ប្រទេសថៃ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។