Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះវង្វេង ពីអាម៉េរិក ទៅសមុទ្រអាត្លង់ទិក រួចធ្លាក់ក្រោយ យន្តហោះ F-15 ប្រដេញតាម

  • បោះពុម្ព

យន្តហោះ ខ្នាតតូចមួយ ដែលបានធ្វើដំណើរ ពីទីក្រុងញូយ៉ក ឆ្ពោះទៅរដ្ឋ ផ្លូរីដា សហរដ្ឋ អាម៉េរិក បានបាត់បង់ ការទាក់ទង ពីរលកវិទ្យុ ហើយបានរង្វេងហោះ ទៅឆ្ងាយរាប់រយ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ ទៅលើមហាសមុទ្រអាត្លង់ទិក រួចមកក៏មាន យន្តហោះ F-15 មួយ គ្រឿងទៀត បានចេញដំណើរ ស្វែងរក និង ប្រដេញតាម រហូតដល់ ឃើញយន្តហោះ នោះធ្លាក់នៅឆ្នេរសមុទ្រ នៃប្រទេស ចាម៉ៃកា កាលពីរសៀល ថ្ងៃសុក្រ ទី០៥ ខែកញ្ញា។

តាមការ អះអាងពីផ្នែក គ្រប់អាកាសចរណ៍ អាម៉េរិក និង កាណាដា ឲ្យដឹងថា ពីឡុតនៃ យន្តហោះខ្នាតតូច ខាងលើនេះ បានសន្លប់ រួចដេកផ្កាប់មុខ នៅនឹងកន្លែងបញ្ជា យន្តហោះ ។ ក្រុមជំនាញអះអាងថា មនុស្ស នៅលើយន្តហោះនោះ ទាំងអស់ ទំនង ជាទទួលរងនូវ ការបាត់ បង់ឧស្ម័ន អុកស៊ីសែន ។

យន្តហោះខាងលើនេះ ជាកម្មសិទ្ធិ របស់ក្រុមហ៊ុន រ៉ូឆេស្ទឺ ញូយ៉ក នៃម្ចាស់គម្រោង អចលនទ្រព្យ មួយគឺ លោក ឡែររី គ្លែសឺ។ កូនប្រុស របស់លោក គ្លែសឺ អះអាង គឺ ខេន បានអះអាងថា លើ យន្តហោះនោះ មានតែលោក ឪពុក និងអ្នកម្តាយ របស់ខ្លួនប៉ុណ្ណោះ។ដោយឡែកកង កម្លាំងទ័ពអាកាស ចាម៉ៃកា ក៏បានរកឃើញ បំណែកមួយចំនួន នៃយន្តហោះធ្លាក់ ក្នុងទឹកនោះដែរ ។

គួរបញ្ជាក់ថា យន្តហោះ ខាងលើនេះ មានចំណុះ ៦កៅអី ដែលកម្ពស់ អតិបរមារបស់វា អាចហោះបាន គឺ ២៨.០០០ ហ្វីត ប៉ុន្តែពីឡុត នៅលើយន្តហោះ គឺលោក គ្លែសឺ បានទាក់ទងតាម វិទ្យុមកសុំអនុញ្ញាត ហោះនៅ រយៈកម្ពស់ ១៨.០០០ ហ្វីត ដោយសារ តែមានបញ្ហា មួយចំនួន នៅលើយន្តហោះ។ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកអាកាសចរណ៍អាម៉េរិក កំពុងធ្វើការស៊ើបអង្កេត បន្ថែមទៀតលើករណីនេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល