Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមឧទ្ទាមរដ្ឋឥស្លាម បង្ហាញវីដេអូ នៃការកាត់ក្បាល ជនជាតិអាម៉េរិកកំាង ទីពីរ

  • បោះពុម្ព

វ៉ាស៊ីនតោន៖ បើតាមបណ្តាញ សារព័ត៌មាន បានផ្សាយឲ្យដឹងថា វីដេអូថ្មីមួយទៀត ត្រូវបានគេបង្ហាញ ឲ្យឃើញ នៅថ្ងៃអង្គារ ទី០២ ដោយបង្ហាញអំពីការ កាត់ក្បាលរបស់លោក ស្តេវិន សុតឡូវ ដែលជាជនជាតិ អាម៉េរិកកំាង ទីពីរ ដោយក្រុមឧទ្ទាម រដ្ឋឥស្លាម។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០១៤ ដោយផ្អែកតាម ការផ្សាយនោះថា នៅក្នុងវីដេអូ តាមប្រព័ន្ធអនឡាញនោះ លោក សុតឡូវ បាននិយាយនៅមុខ កាម៉េរ៉ាថា «ខ្ញុំប្រាកដថា អ្នកពិតជាស្គាល់ថា ខ្ញុំជានរណា នៅពេលនេះ និងហេតុអ្វីបានជា ខ្ញុំលេខមុខនៅទីនេះ»។

នៅពេលនោះដែរ ឧទ្ទាមឥស្លាមក៏បាននិយាយផងដែរថា ខណៈអាម៉េរិក នៅតែបន្តវាយ ប្រហារពីដែនអាកាស មកលើប្រជាជន របស់ពួកយើង នោះកំាបិត របស់យើង ក៏នឹងបន្តកាត់ក ប្រជាជនរបស់អ្នក វិញផងដែរ។

ចំណែកនៅក្នុងសន្និសីទ សារព័ត៌មាន នៅរសៀលថ្ងៃអង្គារ នៅអាម៉េរិក ប្រធានផ្នែកព័ត៌មាន របស់សេតវិមាន លោក ចូស អឺននេស បាននិយាយថា លោកមិនទាន់បាន ឃើញវីដេអូនោះនៅឡើយទេ ហើយលោកក៏គ្មាន តួនាទីដើម្បីបញ្ជាក់ថា វីដេអូនោះ ពិតឬក៏អត់នោះដែរ។

លោកបានកត់សម្គាល់ថា អាម៉េរិកបានឧទ្ទិស គ្រប់ពេលវេលា និងស្វែងរកគ្រប់ប្រភព ដើម្បីជួយសង្គ្រោះលោក សុតឡូវ ហើយរដ្ឋបាលអាម៉េរិក ក៏បានតាមដានបញ្ហានេះ គ្រប់ពេលដោយ ប្រុងប្រយ័ត្នផងដែរ ចាប់តំាងពីមានការគម្រាម សម្លាប់រូបលោក កាលពីប៉ុន្មានសប្តាហ៍មុន។

សូមបញ្ជាក់ផងដែរថា ការសម្លាប់ដោយកាត់ក្បាលលោក សុតឡូវ នេះ លោកគឺជាជនជាតិអាម៉េរិក ទីពីរហើយ បន្ទាប់ពីអ្នកកាសែត អាម៉េរិកម្នាក់ ទៀតឈ្មោះ ជែម ហ្វូឡេ ដែលត្រូវឧទ្ទាមនេះ សម្លាប់ដោយកាត់ក្បាលកាលពីប៉ុន្មាន សប្តាហ៍មុន ដោយពាក់ព័ន្ធ នឹងការ វាយប្រហារដែនអាកាសរបស់អាម៉េរិក ទៅលើទីតំាង ឧទ្ទាមរដ្ឋឥស្លាម នៅភាគខាងជើងអ៊ីរ៉ាក់៕