Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាម៉េរិក វាយប្រហារទីតំាង និងជំរុំ មេដឹកនាំអាល់សាបាប នៅសូម៉ាលី

  • បោះពុម្ព

វ៉ាស៊ីនតោន៖ មន្រ្តីប៉ង់តាហ្គោន អាម៉េរិក បានឲ្យដឹង នៅថ្ងៃអង្គារ ទី០២ ខែកញ្ញា ថាយោធាអាម៉េរិក បានបើកប្រតិបត្តិការ វាយប្រហារ ទៅលើជំរុំ និងទីតំាង របស់មេដឹកនាំ ក្រុមជុ្រលនិយម អាល់ សាបាប នៅក្នុងប្រទេស សូម៉ាលី ដោយបានបំផ្លាញជំរុំ និងរថយន្តមួយគ្រឿង របស់ក្រុមជ្រុលនិយម ផងដែរ ។

ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០១៤ ដោយផ្អែកតាមការ លើកឡើងរបស់លោក ចន ឃ័រប៊ី ប្រធានមន្ទីរ ប៉ង់តាហ្គោនថា ប្រតិបត្តិការវាយប្រហារនោះ បានធ្វើឡើង កាលពីរាត្រី ថ្ងៃច័ន្ទ ដោយមានទំាង យន្តហោះចម្បំាង និងយន្តគ្មានមនុស្សបើក វាយប្រហារទៅលើ បណ្តាញក្រុមអាល់ សាបាប ជាពិសេសនោះ គឺមេដឹកនាំរបស់ពួកគេ ឈ្មោះ អាម៉េដ អាប៊ី អាល់ មូហា ម៉េដ ឬមួយទៀត អាម៉េដ ហ្គូឌែន ។

លោកបន្តថា ប្រតិបត្តិការនេះ ធ្វើឡើង បន្ទាប់ពីទទួលដំណឹង គួរឲ្យទុកចិត្តពីចារកម្មដែលថា ឈ្មោះ ហ្គូឌែនអាម៉េរិក វាយប្រហារទីតំាង និងជំរុំ មេដឹកនាំ អាល់ សាបាប នៅសូម៉ាលី  បានស្ថិតនៅក្នុងជំរុំមួយ ដែលមានទីតំាង ខាងត្បូងរដ្ឋធានី ម៉ូហ្គាឌីស្យូ របស់សូម៉ាលី ។

សូមបញ្ជាក់ថា ក្រុមជ្រុលនិយម អាល់សាបាប និងឧទ្ទាមជីហាដនេះ គឺមានមូលដ្ឋាន នៅប្រទេស សូមាលី ហើយក្រុមនេះក៏បានចេញមុខអះអាង ទទួលខុសត្រូវ ចំពោះការវាយប្រហារផ្សារទំនើប Westgate Mall ស្ថិតនៅទីក្រុង ណៃរ៉ូប៊ី ប្រទេស កេនយ៉ា បណ្តាលឲ្យមនុស្ស ច្រើនជាង ៧០នាក់ស្លាប់ និង២០០នាក់ទៀត រងរបួស ហើយក្រុមនេះ ក៏ត្រូវបានគេជឿជាក់ថា ជាអ្នកដាក់គ្រាប់បែកជាច្រើនដង នៅទីក្រុង ម៉ូហ្គាឌីស្យូ, តំបន់ភាគកណ្តាល និងភាគខាងជើងក្នុងប្រទេស សូម៉ាលីទៀតផង ៕