Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីស្រាអែល បង្ហាញវីដេអូ វាយប្រហារ ទីតាំងនៅហ្គាសា ដ៏គួរឲ្យព្រឺក្បាល

  • បោះពុម្ព

ប៉េកាំង៖ ខ្សែវីដេអូ ដែលប្រៀបដូចជា ឈុតឆាកក្នុងវីដេ អូហ្គេមមួយ តែតាមពិតជាសកម្មភាព ពិតដែលគ្រាប់រ៉ុក្តែត អ៊ីស្រាអែល បានវាយប្រហារ ចំអគារលំនៅដ្ឋាន និង កន្លែងលក់ដូរធំៗ នៅតំបន់ហ្គាសា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយមាន ការកំណត់ទីតាំង ពីផ្ការណបនៅ លើអាកាស របស់អ៊ីស្រាអែល។

វីដេអូនេះ ត្រូវបានចេញផ្សាយ ដោយយោធាអ៊ីស្រាអែល។ យោធាអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃអង្គារ ម្សិលមិញនេះថា ការវាយប្រហារ របស់ខ្លួននេះ គឺជាការឆ្លើយតប ទៅនឹងការវាយប្រហារ របស់យោធាហាម៉ាស់ ដោយពួកគេបានយក សាលារៀន នៅតំបន់ សេហ្សាអៀ ជាមូលដ្ឋាន សម្រាប់បាញ់គ្រាប់ និង ការវាយប្រហារផ្សេង ទៀតចេញពីតំបន់ ខានយូនីស នៃភាគខាង លិចតំបន់ហ្គាសា មកលើទឹកដី អ៊ីស្រាអែល។

កាលពី ព្រឹកថ្ងៃអង្គារដដែលនោះ គ្រាប់រ៉ុក្កែតចេញពី តំបន់ ហ្គាសា បានវាយប្រហារចំផ្ទះមួយ ខ្នងនៅក្នុង ក្រុងអាសកេឡូន ភាគខាងត្បូង អ៊ីស្រាអែល។ ជុំវិញការប្រយុទ្ធគ្នានោះ អ៊ីស្រាអែល បានថ្កោលទោស ក្រុមហាម៉ាស់ថា ក្រុមហាម៉ាស់ ដែលជា ក្រុមសកម្មប្រយុទ្ធ ឥស្លាមកំពុង គ្រប់គ្រងតំបន់ហ្គាសា ទាំងមូលនោះ បានប្រើប្រាស់ទីតាំង រស់នៅរបស់ជនស៊ីវិល ជាមូលដ្ឋាន បាញ់គ្រាប់រ៉ុក្កែត មកលើអ៊ីស្រាអែល៕

ដកស្រង់ពី៖ ដើមអម្ពិល