រកឃើញសាកសព ជនអន្ដោប្រវេសន៍ ១៨នាក់ នៅលើកាណូតខាងត្បូង កោះអ៊ីតាលី
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មាន ANSA របស់អីុតាលី រាយការណ៍ថា សាកសពមនុស្ស ១៨នាក់ ត្រូវបាន កងម៉ារីន អីុតាលី រកឃើញ កាលពីព្រឹក ថ្ងៃទី២៤ សីហា នៅលើកាណូតកៅស៊ូមួយ ដែលគ្មានចលនា នៅក្នុងសមុទ្រ នាភាគខាងត្បូងកោះ LAMPEDUSA របស់អីុតាលី ។
នាវាចម្បាំង SIRIO ក្រោយពីប្រទះឃើញ កាណូតនោះ ហើយពេលទាហានម៉ារីន ឡើងលើនោះ រកឃើញសាកសព មនុស្សទាំងនេះ នៅជាមួយ អ្នកនៅរស់រាន មានជីវិត៧៣នាក់ ។
យោងតាម ស្នងការជាន់ខ្ពស់ អ.ស.ប ខាងជនភៀសខ្លួនថា មនុស្សជាង ១០០.០០០នាក់ ជាពួកអន្ដោប្រវេសន៍ លួចលាក់ បានមកដល់ អីុតាលី តាមសមុទ្រ ដោយផ្សងព្រេង ចាប់តាំងពីដើមឆ្នាំ២០១៤ នេះមក ។ ពួកគេភាគច្រើន បន្ទាប់មក បានទៅកាន់ប្រទេសអឺរ៉ុប ដទៃៗទៀត ៕
ដកស្រង់ពី៖ កោះសន្តិភាព