Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកផ្ញើសារមកព្រមានឥណ្ឌាដោយផ្ទាល់ ដើម្បីកុំឲ្យប្រទេសនេះផ្តល់គ្រឿងបរិក្ខាដល់ Huawei បើមិនចង់ទទួលរងទណ្ឌកម្ម...

  • បោះពុម្ព

(ញូដេលី)៖ ខណៈប្រទេសឥណ្ឌា ហាក់ស្ងប់ស្ងាត់ មិនបញ្ចេញប្រតិកម្មអ្វី ទៅនឹងបញ្ហាបម្រាមរបស់អាមេរិក ទៅលើក្រុមហ៊ុនយក្សចិន  Huawei នោះ សហរដ្ឋអាមេរិក បានផ្ញើសារមួយដោយផ្ទាល់ មកកាន់ក្រសួងការបរទេសឥណ្ឌា ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោន បានព្រមានថា  បើសិនជាឥណ្ឌា ហ៊ានផ្តល់សម្ភារៈបរិក្ខានានា ដែលមានប្រភពដើម ពីអាមេរិកទៅដល់ក្រុមហ៊ុនចិន Huawei នោះ ប្រទេសយក្សមួយនេះ នឹងទទួលរងទណ្ឌកម្ម អាមេរិកជាក់ជាមិនខាន។

នេះបើតាមការចេញផ្សាយដោយ Asia Times នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ក្រសួងការបរទេសឥណ្ឌា  កំពុងតែពិភាក្សា ជាមួយនិងនាយកដ្ឋានទូរគមនាគមន៍, ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងអេឡិចត្រូនិក, នាយកដ្ឋានសេដ្ឋកិច្ច ព្រមទាំងទីភ្នាក់ងារ ប្រឹក្សាយោបល់ជាតិឥណ្ឌា នីធីអាយ៉ូក (Niti Aayog) ដើម្បីស្វែងយល់លម្អិត អំពីស្ថានភាព បម្រាមរវាងសហរដ្ឋអាមេរិក និង Huawei ដែលពាក់ព័ន្ធមកលើ ក្រុមហ៊ុននានារបស់ឥណ្ឌា។

ក្រៅពីនេះឥណ្ឌា និងសហរដ្ឋអាមេរិក ក៏កំពុងជួបប្រទះបញ្ហារវាងគ្នា លើការដកកម្មវិធីអនុគ្រោះពន្ធ របស់អាមេរិក  មកលើប្រទេស អាស៊ីខាងត្បូងមួយនេះផងដែរ ខណៈឥណ្ឌាបានប្រកាស ពីចំណាត់ការតបតវិញ នោះគឺការដំឡើងពន្ធលើទំនិញអាមេរិកជាង ២០មុខ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ក្រុមហ៊ុនចិន Huawei ចូលទៅក្នុងបញ្ជីខ្មៅ ពាណិជ្ជកម្ម ដោយយោងលើហេតុផល នៃការគំរាមកំហែង សន្តិសុខជាតិខ្លួន ដែលជាហេតុនាំឲ្យ ក្រុមហ៊ុនអាមេរិកនានា ត្រូវបង្ខំចិត្តផ្អាកទំនាក់ទំនងរកស៊ីជាមួយ Huawei។

មិនត្រឹមតែប៉ុណ្ណោះទេ  សហរដ្ឋអាមេរិក ក៏បាននិងកំពុងកៀរគរបណ្តាប្រទេស ជាសម្ព័ន្ធមិត្តរបស់ខ្លួនគ្រប់ទិសទី ឲ្យផ្អាកទំនាក់ទំនងជាមួយ Huawei ថែមទៀតផង ប៉ុន្តែគេនៅមិនទាន់ ឃើញប្រទេសណាមួយ ក្រៅតែពីអាមេរិកខ្លួនឯង ដែលបានធ្វើការរឹតត្បិតទៅលើ Huawei ខ្លាំងក្លានោះឡើយ ខណៈប្រទេសមួយចំនួនទៀត បែរជាអះអាងថា នឹងបន្តទទួលយកការវិនិយោគរបស់ Huawei ជាពិសេសទៅលើ 5G ដដែល៕

ដកស្រង់ពី៖ Fresh News