បណ្តាញសង្គម

លោក ដូណាល់ ត្រាំ៖ អាមេរិកនឹងធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ តែមិនមែនពេលនេះទេ (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាច្បាស់ណាស់លោកនឹងធ្វើ សង្រ្គាមជាមួយអ៉ីរ៉ង់ ដើម្បីទប់ស្កាត់កុំឱ្យសាធារណរដ្ឋឥស្លាមមួយនេះមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែសង្រ្គាម ម

 

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Time Magazine នៅថ្ងៃអង្គារសប្ដាហ៍នេះ  និងចំពេលដែលភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ា បានផ្ទុះឡើងជាថ្មីក្រោយ សហរដ្ឋអាមេរិក ចោទអ៉ីរ៉ង់ថាជាអ្នកនៅពីក្រោយ  ការវាយប្រហារ លើកប៉ាល់ដឹកប្រេង២គ្រឿង នៅឈូង សមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។

ឆ្លើយតបទៅនឹងសំណួរថា តើសហរដ្ឋអាមេរិក នឹងពិចារណាធ្វើសង្រ្គាមជាមួយ ទីក្រុងតេហេរ៉ង់ដែរ ឬទេ លោក ត្រាំ បានបញ្ជាក់ ឥតស្ទាក់ស្ទើរដូច្នេះថា៖«ពិតប្រាកដណាស់ ខ្ញុំនឹងធ្វើសង្រ្គាមជាមួយអ៉ីរីង់ ដើម្បី រារាំងពួកគេកុំឱ្យមានអាវុធនុយក្លេអ៊ែរ  ប៉ុន្តែមិនមែនពេលនោះទេ»។

 គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ អ៉ីរ៉ង់ប្រកាសថាខ្លួន នឹងចាប់បង្កើនការស្ដុកទុក និងចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមឡើងវិញ ចាប់ពីថ្ងៃទី២៧ ខែមិថុនានេះតទៅ។ ក្រោយការប្រកាសនេះដែរថាសហរដ្ឋអាមេរិក ក៏បានសម្រេចចិត្តភ្លាមៗ បញ្ជូនកងទ័ពអាមេរិក បន្ថែម១,០០០នាក់ ទៅកាន់តំបន់ មជ្ឈិមបូព៌ាសំអាងថា ដើម្បីការពារសម្ព័ន្ធមិត្ត និងផលប្រយោជន៍អាមេរិក  ពីការគំរាមកំហែង របស់ អ៉ីរ៉ង់៕

 

ដកស្រង់ពី៖ Fresh News