បណ្តាញសង្គម

មនុស្សជាច្រើន​រួច​ផុត​ពី​អណ្តាត​ភ្លើង ដោយសារ​អ្នក​បើក​ឡានក្រុង​ជួយ​សង្គ្រោះ

(ប៉េកាំង)៖ អ្នកបើកឡានក្រុងម្នាក់ បានជួយសង្គ្រោះជីវិត ប្រជាជនជាច្រើននាក់ ពីអាគារដែលកំពុងមានភ្លើង ឆាបឆេះមួយកន្លែង ក្នុងទីក្រុង Zhumadian ភាគកណ្តាលនៃខេត្ត Henan ប្រទេសចិន តាមរយៈបើកឡានទៅចត នៅគៀកនឹងអាគារ ដែលកំពុងឆេះ  ដើម្បីឲ្យពួកគេ ហក់ចុះមកលើរថយន្ត។

តាមរយៈវីដេអូបានបង្ហាញថា ភ្លើងកំពុងឆេះអាគារ យ៉ាងសន្ធោសន្ធៅ ដែលមានប្រជាជនជាច្រើន កំពុងធ្វើការនៅក្នុងនោះ។ មិនបង្អង់យូរឡើយ អ្នកបើកឡានក្នុងដែលឆ្លងកាត់នោះ ក៏បានប្រញាប់បើកឡាន ទៅគៀកនឹងអាគារនោះភ្លាម  បន្ទាប់មក ក៏បើកបញ្ចក់បង្អួចខាងលើ ហើយឲ្យមនុស្ សជាប់ក្នុងអាគារហក់ចូលតែម្តង ដើម្បីគេចផុត ពីការលេបត្របាក់ ដោយភ្លើងឆាបឆេះ។

ក្រោយមក អ្នកពន្លត់អគ្គីភ័យ ក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពន្លត់ភ្លើង  និងជម្លៀសអ្នកដែលនៅសេសសល់ ចេញពីអាគារនោះ។ ក្នុងហេតុការណ៍អគ្គីភ័យនេះផងដែរ មិនមានសេចក្តីរាយការណ៍ណាមួយ បង្ហាញថាមានមនុស្សស្លាប់នោះទេ៕

ដកស្រង់ពី៖ Fresh News