Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លិចទូកដឹកជនចំណាកស្រុកវេណេស៊ុយអេឡា, មនុស្ស៣០នាក់បន្តបាត់ខ្លួនក្នុងដែនសមុទ្រ

  • បោះពុម្ព

  (ការ៉ាកាស់)៖ ជនចំណាកស្រុក វេណេស៊ុយអេឡា យ៉ាងហោចណាស់ ៣០នាក់ កំពុងតែបន្តបាត់ខ្លួន ក្រោយពីកាណូតមួយគ្រឿងបានលិច  នៅតាមដែនសមុទ្រ ធ្វើដំណើរឆ្ពោះទៅប្រទេសដីកោះ គូរ៉ាកាវ (Curacao) ដែលស្ថិតនៅភាគខាងជើង ប្រទេសវេណេស៊ុយអេឡា។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

កាណូតខាងលើនេះ គឺជាកាណូតគ្រឿងទី៣ហើយ ដែលមានដឹកជនភៀសខ្លួន វេណេស៊ុយអេឡា ហើយបានលិច ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ ដោយសរុបទៅមនុស្សប្រមាណ ៨០នាក់ កំពុងបន្តបាត់ខ្លួន។កាណូតពីរគ្រឿងមុន គឺមានគោលដៅទៅកាន់ប្រទេស ទ្រីនីដាដតូបាហ្គោ (Trinidad and Tobago ជាដែនកោះពីររួមគ្នា) ដែលស្ថិតនៅក្បែរ វេណេស៊ុយអេឡាដូចគ្នា។

បើតាមសមាជិកសភាបក្សប្រឆាំង លោក ល្វីស ស្ទេវហ្វានែលលី (Luis Stefanelli) ជនទាំងនេះ  គឺជាអ្នកដែលទាល់ខ្លាំង សុខចិត្តលក់អ្វីៗទាំងអស់ ឲ្យតែបានចេញពីប្រទេសវេណេស៊ុយអេឡា។ លោក Stefanelli បានឲ្យដឹងថា ជនភៀសខ្លួនទាំងនេះក្  នុងម្នាក់ៗបានចំណាយលុយប្រហែល ៤០០ដុល្លារ ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសដីកោះទាំងនោះ  ខណៈប្រាក់ចំណូលទាបបំផុតនៅវេណេស៊ុយអេឡា នាពេលនេះ គឺត្រឹមតែ ៦.៥០ដុល្លារមួយក្នុងខែប៉ុណ្ណោះ។

គួរជម្រាបថា បើតាមអង្គការសហប្រជាជាតិ មួយភាគនៃ ប្រជាជនវេណេស៊ុយអេឡាប្រមាណ ៣០លាននាក់ គឺកំពុងត្រូវការជំនួយមនុស្សធម៌  ហើយកាលពីសប្តាហ៍មុន UN បានអះអាងថា មនុស្សជាង ៣.៣លាននាក់ បានភៀសខ្លួន ពីវេណេស៊ុយអេឡា ក្នុងអំឡុងពេលជាង ៣ឆ្នាំកន្លងមកនេះ។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេស វេណេស៊ុយអេឡា បានចោទប្រកាន់ UN ថា បានបំប៉ោងតួលេខនេះ៕

ដកស្រង់ពី៖ Fresh News