Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីស្វាគមន៍​សត្វ​ខ្លាឃ្មុំ​ផេនដា មកពី​ប្រទេស​ចិន ជា​លើក​ដំបូង

  • បោះពុម្ព

(បរទេស)៖ ឧទ្យានសត្វមួយកន្លែង នៅប្រទេសរុស្សី ដែលមានឈ្មោះថា Moscow Zoo បានធ្វើការស្វាមគន៍ សត្វផេនដាចំនួន ២ក្បាល ដែលមកពីប្រទេសចិន ខណៈសត្វដ៏គួរឲ្យស្រឡាញ់ទាំងនេះ ១ក្បាលមានឈ្មោះថា Ru Yi និង ១ក្បាលទៀតឈ្មោះ Ding Ding។

បន្ទាប់ពីរស់នៅឧទ្យាន Moscow បានជាង ៣០ថ្ងៃ ខ្លាឃ្មុំផេនដាទាំង២ ត្រូវគេមើលឃើញថា  បានរស់នៅយ៉ាងចុះសម្រុង ជាមួយនឹងបរិស្ថានជុំវិញនោះ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩។

ពិតណាស់ កាលពីថ្ងៃពុធសប្តាហ៍មុន ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើការព្រមព្រៀងគ្នា  ក្នុងការនាំយកសត្វខ្លាឃ្មុំពីរក្បាល មានឈ្មោះថា Ding Ding និង Ru Yi ពីប្រទេសចិន មកកាន់សួនសត្វនៃប្រទេសរុស្ស៊ី។ Ru Yi ត្រូវបានគេដឹងថា មានអាយុ ៣ឆ្នាំ ជាផេនដាឈ្មោល និង Ding Ding មានអាយុ ២ឆ្នាំ ជាផេនដាញី។

គួរជម្រាបថា សត្វដ៏គួរឲ្យស្រឡាញ់ទាំងពីរ បានទៅដល់ឧទ្យាន Moscow ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៩ ខែមេសា ហើយពួកវា នឹងរស់នៅរុស្ស៊ី ដែលជាកន្លែងថ្មីនោះ រយៈពេល១៥ឆ្នាំ តបតាមគម្រោងស្រាវជ្រាវរួមគ្នារវាងចិន និងរុស្សី៕

ដកស្រង់ពី៖ Fresh News