Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះជាMSIដែល​មាន​ការ​ឌីហ្សាញ​ស្អាត​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ2019នេះ!!!

  • បោះពុម្ព

បើសិនអ្នកទាំងអស់គ្នា ជាហ្វេនរបស់ MSI អញ្ចឹងប្រាកដជាដឹងហើយថា MSI មានត្រកូល Unique មួយ ដែលមានរូបរាង

ស្តើងស្អាតគួរអោយទាក់ទាញនិងជាពិសេសទៅទៀតនោះគឺកម្លាំងម៉ាស៊ីនរបស់វាក៏កប់ខ្លាំងផងដែរ(ប៉ុន្តែមិនដល់ ពពួក ត្រកូ ល GT នោះឡើយ)។ កាលពីម្សិលមិញ អ្នកទាំងអស់គ្នា បានអានពី “ត្រកូល MSI ដែលខ្លាំងជាងគេក្នុងដើមឆ្នាំ 2019 មានតម្លៃញាក់សាច់”  ប៉ុន្តែសម្រាប់ថ្ងៃនេះ យើងនឹងបង្វែរអារម្មណ៍ មកស្គាល់ម៉ូឌែលមួយទៀតរបស់ MSI ដែល មានការឌីហ្សាញស្អាតជាងគេបំផុតក្នុងឆ្នាំ 2019 នេះ។ តើ MSI ម៉ូឌែលណាមួយទៅ ដែលមានការ Vote រហូត ទទួល បាន ឈ្មោះជា ត្រកូល MSI ដែលមានការឌីហ្សាញស្អាតជាងគេ នៅក្នុងដើមឆ្នាំ 2019 នេះ?

យោងតាមទស្សនាកុំព្យូទ័រLaptopmagបានបង្ហាញថាកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុនMSIដែលទទួលបានការបោះឆ្នោត ច្រើ នជាងគេនោះ គឺបានទៅលើត្រកូល GS ហើយដែលម៉ូឌែល សម្រាប់ឆ្នាំ 2019 នេះ គឺបានទៅលើ GS75 Stealth។ សម្រាប់ដើមឆ្នាំ 2019 នេះ ដើម្បីបង្កើនអនុភាពនៃការលេងហ្គេម អោយកាន់តែរអិល ដូចប័រ រូបភាពបង្ហាញ មដ្ឋច្បាស់ នោះ MSI បានសម្រេចបំពាក់ ក្រាហ្វិកកាតជំនាន់ថ្មីរបស់ NVIDIA ជំនាន់ RTX 2080 Max-Q Design ទំហំ 8GB GDDR6 ជាមួយនឹង រ៉េមពេញស្តុក 64GB ប្រភេទ DDR4 ផងដែរ។ បន្ថែមពីនេះ លក្ខណៈសម្បត្តិផ្សេងៗទៀត ដែលវាមាន រួមមានដូចជា៖

- Intel i7-8750H 2.20GHz Max 4.10GHz

- RAM : 32GB (DDR4)

- HDD : 1,000GB PCIe + 1TB (M.2-SSD)

- អេក្រង់ទំហំ 17.3 អ៊ីញ FHD (1920 x 1080 ភិចសែល) IPS, 144Hz 3ms

- VGA 1 : Intel UHD Graphics 630

- VGA 2 : NVIDIA RTX 2080 MAX-Q 8GB

- Special Keyboard "RGB Per Key"

- ថ្ម 4 Cell 82 Battery (Whr)

- Window 10 License

- ទម្ងន់ : 2.2 Kg | ពណ៌ : ខ្មៅ

(សូមបញ្ជាក់ថាSpecខាងលើគឺជាSpecកប់ជាងគេប៉ុន្តែវាក៏មានSpecក្រោមហ្នឹងផងដែរ ដែលមានតម្លៃថយចុះបន្ថែមទៀត ឬចាប់ពី $2099 ឡើងទៅ)

និយាយពី គុណសម្បត្តិ (The Pros) របស់ GS75 Stealth នេះ គឺវាមានរូបរាងស្តើងស្លីម និង Sexy, សម្លេង បញ្ចេញ បាន ពិរោះល្អ, អេក្រង់ Vivid និងក្តារចុចមានភាពរស់រវើក លាយឡំជាមួយនឹង ពណ៌ចម្រុះបែប RGB។ ចំណែកឯ គុណវិបត្តិ (The Cons) វិញ គឺថាមពលថ្មរបស់វា ឆាប់ស្រកបន្តិច និងឆាប់ឡើងកំដៅផងដែរ ពេលដែលដំណើរការហ្គេម ដែលមាន ក្រាហ្វិកច្បាស់ក្រាស់។ចំពោះតម្លៃរបស់វា សម្រាប់ Spec ប៉ុណ្ណេះ គឺខ្ទង់ប្រមាណជា $3449 ហើយវានៅមានម៉ូឌែល ដែល ប្រើជាមួយនឹង core i9 មួយទៀត ដែលតម្លៃរបស់វា អាចឡើងក្បែរគុណនឹង 2។ យ៉ាងណាមិញ ចំពោះតម្លៃនេះ មិន មែនតិចទេ សម្រាប់អ្នក ប្រើ ប្រាស់មួយចំនួន ហើយក៏មិនច្រើនដែរ សម្រាប់ប្រិយមិត្ត ដែលមានចំណូលខ្ពស់ ហេតុដូច្នេះ មុននឹងសម្រេចចិត្ត ជ្រើស រើសអ្វីមួយ ខ្ញុំចង់លើកទឹកចិត្ត អ្នកទាំងអស់គ្នា អោយគិតគូរអោយបានល្អិតល្អន់ បើទោះ បី ជាវាឈឺក្បាល តិចៗ ក៏ដោយ។ ពីព្រោះថារបស់ បើសិនជាទិញហើយ គឺទិញហើយ ដោយការដោះដូរ ទឹកលុយជាង 4 ខ្ទាស់ ដែល សុទ្ ធតែជាញើសឈាម ដែលយើងខំសន្សំទុកមកជាយូរ។ អញ្ចឹងគិតអោយវែង សាកសមនឹងតម្រូវការ ដែលយើង ត្រូវការ ដែរឬក៏អត់?

សម្រាប់ពេលនេះ អ្នកទាំងអស់គ្នា ក៏អាចកុម្ម៉ង់កក់ទុកមុនបាននៅក្រុមហ៊ុន MSI ផ្ទាល់ ឬនៅតាមបណ្តាហាង ដែល ជាតំ ណា ងចែកចាយរបស់ MSI ដោយវាមាន 4 ជម្រើស ដែលប្រើជាមួយនឹង RTX 2080 Max-Q Design 8GB រាប់ចាប់ពីតម្លៃ $2949 (Original Company), $2999 (VIP Product), $3099 (VIP Product) និង $3499 (VIP Product)។ មួយទៀត កុំភ្លេចសួររកកាដូ ដែលភ្ជាប់មកជាមួយផងណា ដែលអាចរួមមានដូចជា MSI Air Gaming Backpack, MSI Pad, MSI F61 Mouse និង Flash addlink 64GB។

ដកស្រង់ចេញពីhttp://cambo-report.com/article/15321